Lee Jong Suk និង Park Shin Hye ក្លាយ​ជា​គូ​ស្នេហ៍​មែនទែន​ហើយ?

  • 2015-07-01 18:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​កូរ៉េ​ Dispatch បាន​ចុះ​ផ្សាយ​នា​ព្រឹក​នេះ​ថា តារា​សម្ដែង​ល្បី​កូរ៉េ​ពីរ​រូប​គឺ Lee Jong Suk និង Park Shin Hye បាន​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ជាង ៤ខែ​ហើយ ​ដោយ​បាន​ភ្ជាប់​ជាមួយ​រូប​ថត និង​វីដេអូ​ភស្តុតាង​នៅ​ពេល​ដែល​តារា​ទាំង​ពីរ​រូប​ជួប​គ្នា​ស្ងាត់​ៗ។

 

 

ប្រភព​ព័ត៌មាន​ខាង​លើ​​បាន​រាយការណ៍​ថា គេ​បាន​ឃើញ តារា​ទាំង​ពីរ​ដួង​ ដែល​ធ្លាប់​សម្ដែង​ជា​គូ​ស្នេហ៍​ក្នុង​ខ្សែ​ភាពយន្ត​ភាគ "Pinochhio” ណាត់​ជួប​គ្នា​ស្ងាត់​ៗ​ជា​ច្រើន​ដង ទាំង​នៅ​ប្រទេស​កូរ៉េ និង​នៅ​បរទេស។

 

ទោះ​យ៉ាង​ណា​ក្រោយ​ពី​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ បាន​លេច​ឡើង​លើ​សារព័ត៌មាន​ជា​ច្រើន ផលិតកម្ម​របស់​តារា​ទាំង​ពីរ​រូប​បាន​បញ្ជាក់​ថា ពួក​គេ​គឺ​គ្រាន់​តែ​ជា​មិត្ត​ស្និទ្ធស្នាល​នឹង​គ្នា ឯ​ពាក្យ​ចចាមអារ៉ាម​ទាំង​ប៉ុន្មាន គឺ​សុទ្ធ​តែ​ជា​រឿង​មិន​ពិត ៕

 

 
 

ចុចអាន៖១១សន្លឹក​ស្អាត​របស់ Park Shin Hye ប្រុស​ៗ​ឃើញ​ហើយ​លង់

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖koreaboo , soompi

អត្ថបទថ្មី