ម្ហូប​ធ្វើ​ពី​ថ្ម​​​​​ដ៏​កម្រ​​ ដាក់​បង្ហាញ​នៅ​ពិព័រណ៍​ទេសចរណ៍​​ចិន​

  • 2015-07-01 20:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​​ការ​​បង្ហាញ​​​​​​ម្ហូប​ចិន​ជា​ច្រើន​​មុខ​នៅ​ពិព័រណ៍​ទេសចរណ៍​​ចិន​ ​នា​​ទី​ក្រុង​ប៉េកាំង​​ ​អ្នក​ទស្សនា​អាច​យល់​ច្រឡំ​ថា​ជា​​ម្ហូប​អាហារ​ពិត​ ប៉ុន្តែ​​ធាតុ​ពិត​វា​ជា​អាហារ​សម្រាប់​​ដាក់​បង្ហាញ​​ដែល​​​គេ​ធ្វើ​ឡើង​​ពី​ដុំ​ថ្ម​​មាន​ពណ៌​ដ៏​កម្រ​ប៉ុណ្ណោះ។

 

 

​​​ម្ហូប​​​ទាំង​នោះ​មាន​ចំនួន​១០៨​មុខ​​ ដែល​​មាន​ដូច​ជា នំ​ផ្អែម​ នំ​គាវ សាច់​ជ្រូក​ហិល និង​​មុខ​ម្ហូប​​បន្លែ​​ផ្សេងៗ​ ដែល​​​សុទ្ធ​តែ​​ច្នៃ​ឡើង​ពី​ថ្ម​ទាំង​អស់។ ​ប្រភេទ​​ថ្ម​ផ្សេងៗ​ដូច​ជា​ថ្លើម​ថ្ម និង​ថ្ម​ភ្នំ​ភ្លើង ​ត្រូវ​បាន​ជាង​យក​មក​ឆ្លាក់​​ដើម្បី​ដាក់​តាំង​ក្នុង​កម្មវិធី​​​​​ពិព័រណ៍​នោះ​។

 

ដោយ​ឡែក​​គំរូ​មុខ​ម្ហូប​​ក្នុង​ពិព័រណ៍​ទេសចរណ៍​ខាង​លើ​នេះ គឺ​ធ្វើ​សម្រាប់​លក់​ផង​ដែរ ​​​ក្នុង​តម្លៃ​សរុប​២០០០០០​យាន់​នៃ​មុខ​ម្ហូប​ទាំង​អស់។

 

​​​​ការ​ឆ្លាក់​ថ្ម​​គឺ​ជា​​​សិល្បៈ​មួយ​​ក្នុង​ប្រទេស​ចិន​ ​​មាន​តាំង​ពី​សម័យបុរាណ​ ដែល​បង្ហាញ​អំពី​ភាព​ប៉ិន​ប្រសប់ ​​និង​គំនិត​ច្នៃ​ប្រឌិត​របស់​ពួក​គេ៕

 

 
 

 

 

 

ចុច​អាន៖ ពស់ព្រលិត មុខ​ម្ហូប​មួយ​បែប​របស់​ប្រជាជន​ខ្មែរ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail