សិស្ស​​និស្សិត​​ចាប់​​ចិត្ត​​នឹង​​ការ​​​ផ្ដល់​​ជូន​​ពិសេស​​របស់ Tous Les Jours សា​​ខា​​ថ្មី

  • 2015-07-01 21:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tous Les Jours ទើប​បើក​សាខា​ថ្មី​មួយ​ទៀត​នៅ​ទល់​មុខ​ផ្សារ​ទំនើប​សូ​រិ​យា ដោយ​មាន​ការ​ថែម​ជូន ពិសេស​ដល់​សិស្ស​-និស្សិត​នៅ​ពេល​ទិញ​នំប៉័ង​លើស​ពី២$ នឹង​ថែម​ជូន​ទឹក​ក្រូច​មួយ​ដប ធ្វើ​ឲ្យ​ពួក​គេ​រីក​រាយ​យ៉ាង​ខ្លាំង។

 

 

 

 

 

"យក​មួយ​នោះ យក​មួយ​នេះ​ទៀត"។ ជា​សំឡេង​ដែល​សិស្ស​មួយ​ក្រុម​កំពុង​ញាប់​ដៃ​ ចាប់​នំប៉័ង​ដាក់​លើ​ថាស​ឲ្យ​អ្នក​លក់​គិត​លុយ។ ពួក​គេ​ប្រាប់​ថា ចង់​ទិញ​ឲ្យ​ច្រើន​ៗ​ព្រោះ​ថ្ងៃ​នេះ Tous les Jours មាន​កម្មវិធី​ពិសេស​ដល់​សិស្ស-​និស្សិត។

 

“ខ្ញុំ​រីករាយ​នឹង​កម្មវិធី​នេះ​ណាស់ ហើយ​រង់​ចាំ​បែប​នេះ​យូរ​ណាស់​មក​ហើយ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​នំប៉័ង"។ យុវ​សិស្ស នេ ហេ​មី សិស្ស​ថ្នាក់​ទី​១០​នៃ​សាលា​ប៊ែល​ធី បាន​ប្រាប់ Sabay។ ឯ​ សុខ​អូន សិស្ស​ថ្នាក់​ទី​៨​នៃ​វិទ្យាល័យ​ស៊ី​សុវត្ថិ និយាយ​ថា នាង​ក៏​រីករាយ​នឹង​កម្មវិធី​នេះ​ដែរ គ្រាន់​តែ​ឃើញ​គេ​ចែក ខិត​ប័ណ្ណ ក៏​ប្រញាប់​មក​ទី​នេះ​តែ​ម្ដង។​​

  លោក តាំង ពន្លក អ្នក​ប្រតិបត្តិ​ផ្នែក​គ្រប់​គ្រង​នៅ​ហាង​នំប៉័ង Tous les Jours ប្រាប់ថា ដើម្បី​ជា​ការ​អបអរ​សម្ពោធ​លក់​ជា​ផ្លូវ​ការ​នៅ​សា​ខា​ទី​៦​នេះ សិស្ស​និស្សិត​ទាំង​អស់ ដែល​ជាវ​នំប៉័ង​អស់​ត្រឹម​២​ដុល្លារ នឹង​ទទួល​បាន​ភេសជ្ជៈ​មួយ​ដប​ដោយ​ឥត​គិត​ថ្លៃ ដែល​ការ​ផ្ដល់​ជូន​នេះ​មាន​រយៈ​ពេល​ពេញ១​សប្ដាហ៍។

 

លើស​ពី​នេះ​ អតិថិជន​ទាំង​អស់​​ទិញ​នំ​ឬ​ភេសជ្ជៈ​អស់​តម្លៃ​ចាប់​ពី ១០ដុល្លារ​ឡើង​ទៅ ទទួល​បាន​រង្វាន់​ជា​ច្រើន​តាម​រយៈ​ការ​រង្វិល​កង​ផ្សង​សំណាង​យ៉ាង​សប្បាយ​រីក​រាយ ។ សម្រាប់​នំ​ខេក​គ្រប់​ប្រភេទ​ទាំង​អស់​នឹង​បាន​ការ​ចុះ​តម្លៃ​៥០% នៅ​ថ្ងៃ​នេះ​ទៀត​ផង។ លោក បន្ត​​ថា នៅ​ខែ​ក្រោយ​ហាង​នំប៉័ង​នេះ​នឹង​យក​នំ​ប្រភេទ​រស​ជាតិ​ថ្មី​ៗ​ផ្ដល់​ជូន​អតិថិជន​ផង​ដែរ។

 

ហាង​នំប៉័ង Tous les Jours មាន​លក់​នំប៉័ង នំ​ខេក ភេសជ្ជៈ និង ​នំ​សាំង​វ៉ិច​គ្រប់​ប្រភេទ ច្រើន​រស​ជាតិ​សម្រាប់​ជា​ជម្រើស​ដល់​អតិថិជន​ដូច​ជា មាន​រសជាតិ​ផ្អែម​បែប​អឺរ៉ុប​ ប្រភេទ​ខ្ទឹម​បារាំង​នំ​ស្រួយ នំ​មាន​ស្នូល ស្នូល​សាច់ និង​នំ​ដូរ​ណាត់​ជា​ដើម៕

 

 

 

 

 

 

 

 

 

 

 

 

 

សូមអាន    ភេសជ្ជៈ និង​នំប៉័ង​ឆ្ងាញ់ៗ Tous Les Jours រង់ចាំ​ស្វាគមន៍​ប្រិយមិត្ត​នៅ​ចេនឡា

 

 

អត្ថបទ៖ លឹម សុ​នា ​​