កាន់តែច្បាស់ Samsung នឹងផលិត Galaxy S6 Edge Plus
- 2015-07-02 15:39:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែច្បាស់ Samsung នឹងផលិត Galaxy S6 Edge Plus
ចន្លោះមិនឃើញ
កន្លងទៅមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថាក្រុមហ៊ុន Samsung ថានឹងផលិត Galaxy S6 Edge Plus។ ស្រាប់តែឥឡូវនេះគេឃើញថា ក្រុមហ៊ុន Samsung បានដាក់លិខិតស្នើឈ្មោះថា ‘S6 Edge+’ នៅលើគេហទំព័ររបស់ការិយាល័យសហរដ្ឋអាមេរិកស្នើរសុំសិទ្ធិប៉ាតង់ និង យីហោ។ ដូច្នេះមានន័យថា ក្រុមហ៊ុនគ្រោងនឹងផលិត S6 Edge ទំហំធំជាងមែន។
តាមពាក្យចចាមអារ៉ាមកន្លងទៅបានឲ្យដឹងថា Samsung Galaxy S6 Edge Plus នឹងបំពាក់ដោយអេក្រង់ទំហំ ៥,៧ អ៊ីញ ប្រភេទ Quad HD ជាមួយនឹងកម្រិត Resolution 2560 x 1440 pixels។ ចំពោះលក្ខណៈផ្សេងទៀតគឺមានដូចជា CPU ប្រភេទ Exynos 7420 octa core ទំហំ RAM 3GB និង ត្រូវបានគេរំពឹងទុកថានឹងភ្ជាប់មកជាមួយនឹងទំហំម៉េមូរីចំនួនពីរជម្រើសគឺ 32GB ទៅ 128GB។
លក្ខណៈផ្សេងទៀតដែលរំពឹងថានឹងមាននៅលើ Samsung Galaxy S6 Edge Plus រួមមានកាមេរ៉ាមុខទំហំ 5 MP កាមេរ៉ាក្រោយ 16 MP ។ ចំណែកឯប្រព័ន្ធប្រតិបត្តិការវិញនឹងដំណើរការដោយ Android 5.1 Lollipop និងUI ប្រភេទ TouchWiz។ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតទាក់ទងនឹងកាលបរិច្ឆេទការបង្ហាញខ្លួននៅឡើយនោះទេ៕
អានបន្ត៖ Samsung កំពុងផលិតថ្មថ្មី កាន់ភ្លើងបានយូរជាង២ដង ធៀបនឹងថ្មបច្ចុប្បន្ន
ប្រែសម្រួល៖ សំនៀង ប្រភព៖ geeky-gadgets