Jaguar Land Rover បង្ហាញអាគារថ្មីស្តង់ដាទំនើបចាយការសាងសង់អស់ជាង ៣ លានដុល្លារ
- 2015-07-02 19:06:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jaguar Land Rover បង្ហាញអាគារថ្មីស្តង់ដាទំនើបចាយការសាងសង់អស់ជាង ៣ លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Jaguar Land Rover បានបង្ហាញអាគារតាំងបង្ហាញរថយន្តថ្មី (Showroom) ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ដែលជាអាគារទំនើបសាងសង់ឡើងតាមកម្រិតស្តង់ដាបច្ចេកទេសដែលចាយថវិកាសាងសង់អស់ជាង ៣ លានដុល្លារ។
អាគារនេះគ្រោងដាក់ឲ្យដំណើរការនៅពេលឆាប់ៗនេះ បន្ទាប់ពីចំណាយពេលសាងសង់ទាំងថ្ងៃទាំងយប់ជាងមួយឆ្នាំ។
លោក មាស តុលា ប្រធានប្រតិបត្តិ Jaguar Land Rover របស់ក្រុមហ៊ុន RMA ដែលបង្ហាញអ្នកសារព័ត៌មាននៅព្រឹកនេះបានឲ្យដឹងថា អាគារ Showroom ថ្មីនេះ ជាអាគារស្តង់ដាកម្រិតទី៤របស់ក្រុមហ៊ុន Jaguar Land Rover ដែលនៅតំបន់អាស៊ានមានតែ ៣ ប្រទេសប៉ុណ្ណោះក្នុងនោះក៏មានកម្ពុជាមួយដែរ។
លោកថា អាគារថ្មីនេះសាងសង់លើផ្ទៃដី ៥០០០ ម៉ែត្រការ៉េ ដែលមានផ្តល់សេវាកម្មជាអាគារតាំងបង្ហាញរថយន្ត អាគារផ្នែកលក់និងសេវាកម្ម និងគ្រឿងបន្លាស់ផ្សេងៗ។
អាគារថ្មី Jaguar Land rover ការឌីហ្សាញយកគំរូស្តង់ដាតាមក្រុមហ៊ុន Jaguar Land Rover ។ អាគារដែលចំណាយពេលសាងសង់ទាំងថ្ងៃទាំងយប់និងប្រើពេលជាងមួយឆ្នាំស្ទើរតែបញ្ចប់ទាំងស្រុង ហើយដែលក្រុមហ៊ុនគ្រោងសម្ពោធនៅពេលឆាប់ៗខាងមុខនេះ។
លោក មាស តុលា អះអាងថា នៅពេលអាគារថ្មីនេះដាក់ដំណើរការ វានឹងអាចឆ្លើយតបរាល់តម្រូវការជាមួយការផ្តល់សេវាកម្មគ្រប់បែបតាមស្តង់ដាខ្ពស់ដល់អតិថិជន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា