​កំហុស​៥​​យ៉ាង​​ ​​ធ្វើ​ឲ្យ​សក់​ឆាប់​ខូច​​ អំឡុង​​ និង​ក្រោយ​ពេល​កក់​សក់

  • 2015-07-02 18:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កក់​សក់​​ជា​រឿង​ចាំ​បាច់​សម្រាប់​មនុស្ស​គ្រប់​រូប ព្រោះ​​សក់​​វា​ជា​ផ្នែក​មួយ​នៃ​សម្រស់​​ដែល​ត្រូវ​ថែ​រក្សា​ជា​ប្រចាំ។ ​យ៉ាង​ណា​ក្ដី ​​មាន​កំហុស​មួយ​ចំនួន​ ដែល​កើត​ឡើង​​​​​​នៅ​​​​អំឡុង​​ និង​ក្រោយ​ពេល​កក់​សក់​ ដែល​អ្នក​គួរ​​គប្បី​ជៀសវាង​៖

 

១. កក់​សក់​ដោយ​ដុស​​ខ្លាំង​ៗ​ពេក​​​​

 

ឬ​ស​​សក់​​មាន​លក្ខណៈ​ទន់​ដូច​នេះ​​​នៅ​ពេល​ដែល​​​កក់​សក់​ដោយ​ប្រើ​កម្លាំង​ដៃ​ដុស​ខ្លាំង​ៗ ​​នឹង​ធ្វើ​ឲ្យ​សក់​​ប្រែ​​ជា​ឆាប់​ខូច។​ ការ​​កក់​សក់​ត្រឹម​បី​ដង​ក្នុង​មួយ​សប្ដាហ៍​គឺ​ជា​ការ​ប្រសើរ។ ជំនួស​ពី​ការ​កក់​សក់​ដែល​ដុស​ខ្លាំង​មក​ជា​ការ​ឈ្លី​ដុស​សក់​ថ្នម​ៗ​ដែល​ធ្វើ​ឲ្យ​សក់​មិន​ឆាប់​ខូច។

 

២. ចូល​ចិត្ត​ប្រើ​ទឹក​ក្ដៅ​ច្រើន​​

 

​​​​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​​លាយ​ទឹក​ក្ដៅ​ងូត ​​និង​កក់​សក់​។ ការ​កក់​សក់​ជា​មួយ​ទឹក​ក្ដៅ​លាយ​ជា​ញឹក​ញាប់​ធ្វើ​ឲ្យ​សក់​ស្ងួត​​ និង​ងាយ​ខូច។ ផ្ទុយ​ទៅ​វិញ​ការ​ប្រើ​ទឹក​ត្រជាក់​កក់​សក់​ជា​ការ​ល្អ​ ដោយ​វា​ជួយ​រក្សា​សំណើម​ស្បែក​ក្បាល និង​ធ្វើ​ឲ្យ​សុខភាព​សក់​បាន​​ល្អ​ប្រសើរ។

 

 

៣. កក់​សក់​ដោយ​ប្រញាប់​​ពេក​​​

 

ជា​ធម្មតា​​​នៅ​ពេល​កក់​សក់​​ដោយ​ប្រើ​សាប៊ូ​កក់​ គួរ​ទុក​​ឈ្លី​​ឲ្យ​សព្វ​ស្បែក​ក្បាល​រួច​ទុក​រយៈ​​៥​ទៅ​១០​នាទី ​ដើម្បី​ឲ្យ​​​ជាតិ​សាប៊ូ​ជួយ​​​ធ្វើ​ឲ្យ​សក់​ទន់​​​​ និង​មាន​ប្រសិទ្ធភាព។ ការ​កក់​ដោយ​ប្រញាប់​ប្រញាល់​ពេក​​នឹង​ក្លាយ​​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​ទៅ​វិញ។

 

៤. ប្រើ​ប្រាស់​​ផលិតផល​ច្រើន​ពេក

 

ការ​ប្រើ​ប្រាស់​ផលិតផល​សម្រាប់​ថែរក្សា​សក់​ក្បាល​​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ​ ធ្វើ​ឲ្យ​សក់​ឆាប់​ខូច​។ គប្បី​ប្រើ​ប្រាស់​ផលិត​ផល​បំប៉ន​សក់​តែ​មួយ​​​ជា​ការ​ប្រសើរ​ជាង។

 

៥. ប្រើ​កន្សែង​​ជូត​សក់​​​

 

ការ​យក​កន្សែង​មក​ជូត​សម្ងួត​សក់ ​គឺ​ធ្វើ​ឲ្យ​សក់​ឆាប់​ខូច​ ជា​ពិសេស​ការ​ត្រដុស​ជូត​ខ្លាំង​ៗ​។​ ជំនួស​ការ​ជូត​ខ្លាំង​ដោយ​យក​កន្សែង​មក​ផ្ដិត​សក់​បន្តិចៗ​​គឺ​ប្រសើរ​ជាង​ ឬ​ទុក​ឲ្យ​សក់​ស្ងួត​ដោយ​​​ខ្លួន​ឯង​​ដែល​ជួយ​បង្ការ​ការ​ធ្វើ​ឲ្យ​សក់​ខូច៕

 

ចុច​អាន៖ ៥​ចំណុច​​​​គួរ​ដឹង ​មុន​ពេល​​ហាយឡាយ​សក់

 

​​​ប្រែ​សម្រួល៖ មាន រតនា ប្រភព៖​ emaggy