៧លើក ដែលអ្នកគ្រប់គ្រងតារា KPOP ចេញចរិតឈ្លើយដាក់អ្នកគាំទ្រ
- 2015-07-03 13:05:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧លើក ដែលអ្នកគ្រប់គ្រងតារា KPOP ចេញចរិតឈ្លើយដាក់អ្នកគាំទ្រ
ចន្លោះមិនឃើញ
នៅពេលចេញដំណើរទៅណាមកណាជាពិសេសនៅប្រលានយន្តហោះ ក្រុមតារាកូរ៉េតែងតែមានអ្នកគាំទ្រចោមរោមចង់ជួបជិតស្និទ្ធ។ ដើម្បីការពារសុវត្ថិភាព ក្រុមតារាចម្រៀងតែងមានអ្នកគ្រប់គ្រង ឬកម្លាំងសន្តិសុខមកជាមួយ ប៉ុន្តែពេលខ្លះគេឃើញអ្នកគ្រប់គ្រងតារាមួយចំនួន ជាពិសេសខាងផលិតកម្ម SM បានបញ្ចេញអាកប្បកិរិយាមិនសមរម្យដាក់អ្នកគាំទ្រ រហូតមានការប្ដឹងផ្ដល់គ្នាទៅវិញទៅមកក៏មាន។ ក្រឡេកមើលករណីចំនួន ៧លើក ដែលអ្នកគ្រប់គ្រងតារាកូរ៉េបានរំលោភបំពានចំពោះអ្នកគាំទ្រ៖
CNBLUE (២០១០)
អំឡុងពេលទៅហាត់សមសម្រាប់កម្មវិធី Music Bank អ្នកគាំទ្រក្រុម CNBLUE បានមកចោមរោមឡានរបស់ក្រុមចម្រៀងសំណព្វចិត្តរបស់ខ្លួន ដែលធ្វើឲ្យពួកគេចេញពីឡានស្ទើរមិនរួច។ នៅពេលទ្វារឡានបើក អ្នកគាំទ្រម្នាក់បានតោងអាវសមាជិក Jonghyun ដែលធ្វើឲ្យអ្នកគ្រប់គ្រងពួកគេខឹង ស្ទុះមកវាយតែម្ដង។
[video width="500" height="376" mp4="http://media.sabay.com/uploads/2015/07/CNBLUE1.mp4"][/video]
EXO (២០១៤)
នៅថ្ងៃទី២៩ ខែមេសា អ្នកគ្រប់គ្រងរបស់ក្រុមចម្រៀង EXO ត្រូវបានគេប្ដឹងទារសំណង ១លានវុន សម្រាប់ការបង្ករបួសដល់អ្នកគាំទ្រម្នាក់។ នៅពេល EXO ឡើងជិះរថភ្លើងបន្ទាប់ពីបញ្ចប់ការសម្ដែងនៅចិន អ្នកគ្រប់គ្រងរបស់ពួកគេបានវាយអ្នកគាំទ្រម្នាក់ ដែលធ្វើឲ្យក្បាលរបស់នាងប៉ះទង្គិចនឹងកាមេរ៉ា។
SHINee (២០០៩)
នៅឆ្នាំ២០០៩ អ្នកគ្រប់គ្រងក្រុមចម្រៀង SHINee បានវាយក្បាលអ្នកគាំទ្រម្នាក់ចំពីក្រោយ ធ្វើឲ្យនាងដួលផ្កាប់មុខ។
[video width="400" height="300" mp4="http://media.sabay.com/uploads/2015/07/SHINEE.mp4"][/video]
Red Velvet (២០១៥)
កាលពីខែឧសភា ឆ្នាំ២០១៥នេះ អ្នកគ្រប់គ្រងរបស់ក្រុមចម្រៀង Red Velvet ដែលជាក្រុមថ្មីរបស់ផលិតកម្ម SM ត្រូវបានគេឃើញ ស្រែកជេរទៅកាន់ក្រុមអ្នកគាំទ្រឲ្យឈប់និយាយរកតារាចម្រៀង Red Velvet ទៀត ខណៈដែលពួកគេកំពុងដើរសំដៅទៅរថយន្ត។ អ្នកគ្រប់គ្រងរូបនេះបានប្រើសម្ដីកាន់តែខ្លាំងឡើងៗ រហូតដល់ចប់វីដេអូ។
TVXQ (២០១០)
នៅពេលក្រុមចម្រៀង TVXQ ដើរចូលប្រលានយន្តហោះ អ្នកគាំទ្រអ្នកគាំទ្រជាច្រើនបានមកចោមរោមពួកគេ ដែលក្នុងនោះអ្នកគាំទ្រម្នាក់ ត្រូវបានអ្នកគ្រប់គ្រង TVXQ ច្រានឲ្យដួល ពេលនាងកំពុងរត់។
EXO (២០១២)
អ្នកគ្រប់គ្រងក្រុម EXO ត្រូវបានគេឃើញ មានរឿងជាមួយអ្នកគាំទ្រមួយលើកទៀត នៅប្រលានយន្តហោះ។ ខណៈដែលអ្នកគាំទ្រព្យាយាមថតរូប តារាចម្រៀង អ្នកគ្រប់គ្រងបានទះក្បាលក្មេងស្រីម្នាក់ធ្វើឲ្យវ៉ែនតារបស់នាងរបូតធ្លាក់។
Girls' Generation (២០១០)
នៅពេល Girls' Generation ចូលរួមក្នុងកម្មវិធីប្រកួតបាល់ទាត់មួយ មានអ្នកគាំទ្រវ័យក្មេងជាច្រើនបានមកចោមរោមដើម្បីសុំថតរូបជាមួយពួកគេ។ ប៉ុន្តែអ្នកគ្រប់គ្រងស្រាប់តែចេញមកឆក់ទូរសព្ទក្មេងស្រីម្នាក់ យកមកបោករហូតដល់បែក ៕
ប្រិយមិត្តមានយោបល់យ៉ាងណាដែរ ចំពោះទង្វើរអ្នកគ្រប់គ្រងទាំងនេះ?
ចុចអាន៖តារាស្រីកូរ៉េ៨នាក់ហ៊ានថតស្លៀកខោទ្រនាប់ដាក់លើទស្សនាវដ្ដី
ចុចអាន៖តើតារាស្រីកូរ៉េរូបណាមានដើមទ្រូងស្អាតជាងគេ?
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo