​ជឿ​អត់ ​បើ​ប្រាប់​ថា ​​​​គ្រាន់​តែ​​​ថែ​សក់​​ ​​Rihanna ​​ចំណាយ​មួយ​លាន​ដុល្លារ?

  • 2015-07-04 17:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ទឹក​ដម​សំឡេង​ Rihanna ​ជា​តារា​ចម្រៀង​ដែល​អាច​ច្រៀង​ផ្ទាល់​បាន​ល្អ​ឥត​ខ្ចោះ​ម្នាក់​ក្នុង​ចំណោម​តារា​ល្បីៗ​ជាច្រើន។ ​​​ដូច្នេះ​ចំពោះ​ការ​ចំណាយ​លុយ​ដើម្បី​ថែ​រក្សា​ទឹកដម​សំនៀង​របស់​នាង​គឺ​គ្មាន​អ្វី​ប្លែក​ទេ ​ត្បិត​នាង​អាច​រក​ចំណូល​វាល់​លាន​តាម​ការ​លក់​ទឹក​ដម​សំនៀង​នេះ​មក​វិញ។ ​តែ​មិន​មែន​មាន​តែ​សំឡេង​ទេ ​ដែល​នាង​ចំណាយ​លុយ​ច្រើន​ដើម្បី​ថែ​រក្សា​នោះ ​ជា​រឿយៗ​អ្នក​តែង​ឃើញ​នាង​ប្ដូរ​ពណ៌​សក់​បៃតង​ ក្រហម ​ម៉ូដ​សក់​វែង​ ខ្លី​ រួញ​ ត្រង់​ឥត​​​​ដាច់។ ​​មាន​ដឹង​ទេ​ថា ​ការ​ប្តូរ​ពណ៌​សក់​នេះ​តម្រូវ​ឲ្យ​នាង​ចំណាយ​ខ្ទង់​លាន​ដុល្លារ​ឯណោះ។ ​ក្នុង​មួយ​ឆ្នាំ​ អតីត​មិត្ត​ស្រី​ Chris Brown ​ត្រូវ​ចំណាយ​ប្រហែល​ ១ ​លាន​ដុល្លារ​ដើម្បី​ថែ​រក្សា​សក់​នាង​ឲ្យ​នៅ​រស់​រវើក ​និង​ស្រស់​ស្អាត៕

 

 

អាន៖ ​លេច​ឈុត​ក្រៅ​ឆាក​នៃ​ការ​ថត​ MV ថ្មី​ដ៏​សិចស៊ី​របស់ Selena Gomez

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Therichest​

អត្ថបទថ្មី