បញ្ចប់​​ប្រកួត​កីឡា​​​និស្សិត​ឧ​ត្ត​មសិ​ក្សា និង មធ្យមសិក្សា

  • 2015-07-04 23:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង មធ្យមសិក្សា​បច្ចេកទេស​ប្រចាំឆ្នាំ​សិក្សា​២០១៤-២០១៥ បានបញ្ចប់​ហើយ​កាលពី​ល្ងាច ថ្ងៃទី​០៤​កក្កដា បន្ទាប់ពី​បាន​ដំណើរការ​ប្រកួត​អស់​រយៈពេល​៩​ថ្ងៃ​កន្លងមក​នោះ។​

 

 

ពិធិ​ប្រគល់រង្វាន់

​  នៅក្នុង​កម្ម​វិធិ​បិទ ដែល​រៀបចំ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ជាមួយនឹង​ការប្រកួត​បាល់បោះ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​សាកលវិទ្យាល័យ WESTERN និង ន័​រ​តុ​ន​នោះ លោក​ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​និស្សិត​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​នោះ​លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បិទ​នេះដែរ ។   ​ក្នុង​ពិធិ​បំពាក់​មេដាយ ប្រភេទ​កីឡាបាល់បោះ​ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ ១ ក្រុម​សាកលវិទ្យាល័យ ន័​រ​តុ​ន លេខ ២ សាកលវិទ្យាល័យ​WESTERN និង លេខ ៣ សាកលវិទ្យាល័យ​ខេ​ម​អេ​ដ ។ ប្រភេទ​កីឡាបាល់បោះ​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ ១ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា លេខ​២ សាកលវិទ្យាល័យ WESTERN និង លេខ ៣ សាកលវិទ្យាល័យ​ន័​រ​តុ​ន ។​   ប្រភេទ​កីឡា​បាល់​បាល់ទះ​បុរស សាកលវិទ្យាល័យ WESTERN បាន​ចំណាត់ថ្នាក់​លេខ ១ ន័​រ​តុ​ន​បាន​លេខ ២ និង វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា បាន​លេខ ៣ ។ ចំពោះ​បាល់ទះ​នារី​វិញ​នោះ ចំណាត់ថ្នាក់​លេខ ១ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប លេខ ២ ន័​រ​តុ​ន និង លេខ ៣ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា ។​ ​  ប្រភេទ​កីឡាបាល់ទាត់​បុរស ចំណាត់ថ្នាក់​លេខ ១​ក្រុម​សាកលវិទ្យាល័យ​វេ​ស្ទើ​ន លេខ ២ សាលា​មធ្យមសិក្សា​សុខាភិបាល​ស្ទឹងត្រែង និង លេខ ៣ សាកលវិទ្យាល័យ ស្វាយរៀង ។ ​  សម្រាប់​ចំណាត់ថ្នាក់​ជា​ក្រុម នៃ​ប្រភេទ​កីឡាអត្តពលកម្ម​លេខ ១ បាន​ទៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ដែល​ដណ្ដើមបាន​មេដាយមាស ៤ ប្រាក់​៤ សំរិទ្ធ​១ សរុប ៩ ។ ចំណាត់ថ្នាក់​លេខ ២ បាន​ទៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា ដែល​ដណ្ដើមបាន​មេដាយមាស​៣​ប្រាក់ ៣ និង​សំរិទ្ធ​៥ សរុប ១១ ។​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ដែល​បាន​មេដាយមាស​៣ ប្រាក់​១ និង​សំរិទ្ធ​២ សរុប ៦ ។​ ​  លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា បាន​អំពាវនាវ​ដល់​មន្ត្រី​ដឹកនាំ​គ្រប់​ក្រសួង ស្ថាប័ន មន្ទីរ រាជធានី​ខេត្ត គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ទាំង​អស់ មេត្តា​ចូលរួមចំណែក​បំផុស​ច​ល​នា​កីឡា អោយបាន​ទូលំទូលាយ ជាពិសេស​សកម្មភាព​អប់រំ​កាយ​និង​កីឡា នៅក្នុង​សាលារៀន ដើម្បី​ជា​គោលដៅ សម្រាប់​សុខុមាលភាព​ទាំង​ផ្លូវកាយ បញ្ញា ស្មារតី របស់​ក្មួយៗ ប្អូនៗ​ជា​សិស្ស និស្សិត​ផង និង​ដើម្បី​រួមចំណែក​កសាង​ធនធានមនុស្ស ក្នុង​ជួរ​កីឡាករ កីឡាការិនី​ឆ្នើមៗ ដែល​ថិ​ត​ក្នុងចំណោម​សិស្ស និស្សិត៕   អត្ថបទ៖ ម៉ឺន រស្មី