មក​លេង​កំពត កុំ​ភ្លេច​ទា​ចៀន​ ស្រុក​ឈូក

  • 2015-07-27 18:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

បើ​អ្នក​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ខេត្ត​កំពត នៅ​ជាប់​នឹង​ថ្នល់​ជាតិ​លេខ ៣ ចម្ងាយ​ប្រហែល ១ ​គីឡូម៉ែត្រ ​ពី​ផ្សារ​ឈូក ដែល​ស្ថិត​ក្នុង​ទី​រួម​ស្រុក​ឈូក នៃ​ខេត្ត​កំពត មាន​រថយន្ត​ឈប់​អែប​ខាង​ជើង​ថ្នល់​ជា​ហែហូរ​មិន​ដាច់។ ទីនេះ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កន្លែង​លក់​ទា​ចៀន​ដ៍​ល្បី ដែល​អ្នក​ដំណើរ​មក​លេង ឫ​ឆ្លង​កាត់​ខេត្ត​កំពត ដែល​មិន​សូវ​ជា​ធ្វើ​ដំណើរ​ហួស​ទា​ចៀន​ស្រុក​ឈូក​ប៉ុន្មាន​ទេ ព្រោះ​​គេ​តែង​​ល្បី​ថា ទា​ចៀន​នៅ​ទីនេះ​មាន​រសជាតិ​ឆ្ងាញ់ និង មាន​តម្លៃ​សមរម្យ ធ្វើ​ជា​គ្រឿង​ក្លែម ឫ​ជា​ម្ហូប​ក៏​បាន។​  

 

អ្នកស្រី ល័ក្ខណ៍ ជា​ម្ចាស់តូប បាន​ប្រាប់​ភ្នាក់ងារ Sabay ឲ្យ​ដឹងថា ​ គាត់​លក់​ទា​ចៀន​នេះ​ ជាង​មួយ​ឆ្នាំ​ហើយដោយ​មាន​​អ្នក​លើក​ទៅ​លក់​បន្ត  មាន​ភ្ញៀវ​ប្រចាំ និង អ្នក​ដំណើរ​ធម្មតា។ “បើ​ថ្ងៃ​ណា​លក់​ដាច់ គាត់​អាច​លក់​អស់ ៣០០ទា អន់​បំផុត​ក៏​បាន ៣០ ទា ក្នុង១ថ្ងៃ"។

 

“ទា​មួយ​ថ្លៃ​ចន្លោះ​ពី ១២ ០០០៛ ទៅ ១៥ ០០០៛ តាម​ទា​តូច ឫ ធំ  និង ចាប់​បើក​លក់​ពី​ម៉ោង ៧​ ដល់​ម៉ោង ៩ យប់ ជូន​កាល​ដល់​ម៉ោង ១០ ក៏​មាន​ដែរ។ មិនមែន​មាន​តែ ទា​ចៀន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​លក់ កទា និង​ គ្រឿង​ក្នុង​ទាដែរ។  នៅ​តាកែវ កោះកុង​ក៏​មាន​លក់​ដែរ តែ​អ្នក​ដែល​ចូល​មក​ទិញ​ថា មិន​សូវ​ឆ្ងាញ់​ដូច​នៅ​ទីនេះ”។​  អ្នកស្រី លក្ខណ៍ ប្រាប់​បន្ថែម។

 

បងស្រី ធីតា ជា​អ្នក​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កែប បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គាត់​តែងតែ​ឈប់​ទិញ​ទាចៀន​នៅ​ទី​នេះ​មិន​ដែល​ខាន អោយ​តែ​បាន​កាត់​តាម​ផ្លូវ​នេះ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ និង មាន​តម្លៃ​សមរម្យ។

 

តើ​ប្រិយមិត្ត Sabay បាន​សាក​រសជាតិ​ទាចៀន​ឈូក​ហើយ ឫ​នៅ? បើ​ឆ្លង​កាត់​កំពត​កុំ​ភ្លេច​សាកល្បង​ទាំងអស់​គ្នា​ណា៎!  

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 5678 82 -អ៊ីមែល៖ Chip.chet@cidc.com.kh

 

-លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!  

អត្ថបទ៖ សាយ

អត្ថបទថ្មី