Sabay ត្រូវ​ការ​ “​អ្នក​កាសែត​មហាជន​” ​ច្រើន​នាក់ទូទាំង​ប្រទេស

  • 2015-06-08 16:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ចូលរួម​​ជាមួយ​ក្រុមការងារ ​​Sabay​ ទេ? ​មិន​ចាំ​បាច់​មាន​បទពិសោធន៍​ជា​អ្នក​សារព័ត៌មាន​ក៏​​បាន ហើយ​ថែម​ទាំង​បាន​ចំណូល​ទៀត​ផង។ ​ដើម្បី​ផ្ដល់​​ជូន​នូវ​ព័ត៌មាន​ឲ្យ កាន់​តែ​សម្បូរ​បែប​ដល់​អ្នក​អាន គេហទំព័រ​ព័ត៌មាន​លេខ១ ​ក្នុង​ស្រុក ​​ ត្រូវ​ការ​ជ្រើសរើស​ ​អ្នក​កាសែត​មហា​ជន (Citizen Journalism) ​ដែល​​មាន​ភាព​ក្លាហាន ​ហ្មត់ចត់ ​​គោរព​វិជ្ជាជីវៈ​​អ្នក​សារព័ត៌មាន ​អាច​ផ្ដល់​ដំណឹង ព័ត៌មាន​ជា​អត្ថបទ ការ​រាយការណ៍​តាម​ទូរសព្ទ រូបភាព និង​វីដេអូ​​ដល់​ក្រុមការងារ Sabay ទៅ​តាម​ប្រភេទ​សាច់រឿង​ដែល​កំណត់​ដូច​ខាង​ក្រោម។

 

 

បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍ កុំ​បង្អង់​យូរ​សូម​អាន​គោលការណ៍ និង​លក្ខខណ្ឌ​ផ្សេងៗ​ខាង​ក្រោម​៖

 

ប្រភេទ​នៃ​ព័ត៌មាន​

 

កម្សាន្ត៖ ​ទេពកោសល្យ សិល្បៈ​ដូរ្យតន្ត្រី ​និង​កម្សាន្ត​ប្លែកៗ

 

ជីវិត​និង​សង្គម៖ ​អប់រំ​ទេព​ កោសល្យ ព័ត៌មាន​ប្លែកៗ ​តំបន់​កម្សាន្ត ​កសិកម្ម អាជីវកម្ម​ខ្នាត​តូច  អបិយ​ជំនឿ ​ចរាចរណ៍ និង​រូបភាព​ជុំវិញ​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ។ ​

 

បច្ចេកវិទ្យា៖ ទេព​កោសល្យ ​អប់រំ បច្ចេកវិទ្យា​ប្លែកៗ និង​រូបភាព​ជុំវិញ​បច្ចេកវិទ្យា

 

កីឡា៖ លីកហ្វូត​សាល​ពាន​រង្វាន់​ផ្សេងៗ ​ទេពកោសល្យ​ បាល់​បោះ ​តារាង ​បាល់​ទាត់ ​រូបភាព​​ជុំវិញ​កីឡា និង​ក្លឹប​កីឡា ឬ​បាល់ទាត់។

 

-លក្ខខណ្ឌ​៖ ​

 

​​​ព័ត៌មាន​ ​​មិន​ជាប់​ទាក់ទង​នឹង​នយោបាយ ព័ត៌មាន​​ មិន​ចម្លង​គេ ត្រូវ​ប្រឈម​​ចំពោះ​មុខ​ច្បាប់​ ​ប្រសិន​បើ​ប្រឌិត​ព័ត៌មាន ​ឬ​​​ប្រភព ប្រភព​ពិត​ច្បាស់​លាស់ (ឧ.​ឈ្មោះ​អ្នក​ផ្ដល់​បទ​សម្ភាស) ភាសា​ខ្មែរ​ (យូនីកូដ) ឬ​រាយការណ៍​តាម​ទូរសព្ទ​ភ្ជាប់​ជាមួយ​ដោយ​រូបភាព ឬ​រូបថត ​និង/ឬ ​វីដេអូ​ឃ្លីប​ Sabay រក្សា​សិទ្ធិ​មិន​ចុះ​ផ្សាយ​អត្ថបទ​ណា​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​។

 

បញ្ជាក់៖ ​ប្រសិន​បើ​គេហទំព័រ​ Sabay​ ចេញ​ផ្សាយ​អត្ថបទ​​ព័ត៌មាន​​ ឬ​ការ​រាយការណ៍​របស់​អ្នក​នោះ ​ក្រុម​ការងារ​យើង​នឹង​ផ្ដល់​តម្លៃ​ទៅ​តាម​កម្រិត​ដូច​ខាង​ក្រោម៖

 

កម្រិត A កម្រិត B កម្រិត C

 

ការ​ទូទាត់​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ​១ខែ​ម្ដង។ ការ​បែងចែក​កម្រិត​នៃ​ព័ត៌មាន​ អាស្រ័យ​លើ​ប្រភេទ​ព័ត៌មាន និង​ប្រភព។

 

អាច​សាកសួរ​ព័ត៌មាន​បន្ថែម​បាន​រៀងរាល់​ម៉ោង​ធ្វើការ ​(ចន្ទ-សុក្រ)​ ​តាមរយៈ៖

 

លេខ​ទូរសព្ទ៖ ​012 5678 82 អ៊ីម៉ែល៖ chip.chet@cidc.com.kh

 

អត្ថបទពេញនិយម