បុរស​ពិការប្រឹង​ស្រវា​រក​ចំណេះ រហូត​បាន​រៀន​ផ្នែក​ច្បាប់

  • 2014-10-13 18:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​ដឹង​ខ្លួន​ពិការ បុរស​ចិន​ម្នាក់​ឈ្មោះ Yu Chongle មិន​បាន​បោះបង់​ឱកាស​សិក្សា​ទេ ផ្ទុយ​ទៅវិញ​លោក​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ រហូត​បាន​រៀន​ផ្នែក​ច្បាប់​ នៅ​​​សាកល​វិទ្យាល័យទៀត​ផង​។

 

 

លោក Yu ​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្អូន​ប្រុសលោក​​បាន​ជូន​លោក​ទៅ​សាលា​រាល់​ថ្ងៃ រហូត​ប្អូនប្រុស​ឈប់​រៀន។ ពេល​នោះ​លោក​មាន​អារម្មណ៍​មិន​ស្រួលក្នុង​ចិត្ត​​សោះ ក្រោយ​បាត់បង់​ជំនួយ​ពី​ប្អូន។ "​ខ្ញុំ​ចង់​ឈប់​រៀន ប៉ុន្តែ​គិត​ទៅ​ខ្ញុំ​ក៏​បន្ត​ទៀត ព្រោះ​មាន​ការ​លើក​ទឹកចិត្ត​ពី​ឪពុកម្ដាយ"។

 

បច្ចុប្បន្ន Yu ជា​និស្សិត​ឆ្នាំ​ទី១​នៅ​មហាវិទ្យាល័យ Lijiang នៃសាកលវិទ្យាល័យ Guangxi Normal។ ​សិស្ស​ច្បង​មួយ​ចំនួន បាន​​ទៅ​ការិយាល័យ​បង់​ប្រាក់ ដើម្បីជួយ​​បង់​ប្រាក់​ឱ្យ Yu ខណៈ​អ្នក​ផ្សេង​បាន​ជួយ​រៀបចំ​គ្រែ ពេល​លោក​ចូល​រៀន​ក្នុង​ខែ​កញ្ញា​ថ្មីៗនេះ។ ចំណែក​​ខាង​សាលា បាន​រៀបចំ​កន្លែង​ស្នាក់​របស់​លោក ​ឱ្យ​នៅ​ជាន់ក្រោម។

 

ដោយមាន​ការជួយ​យកចិត្តទុកដាក់ពី​សាលា​ និង​មិត្តយ៉ាងដូច្នេះ Yu ​និយាយ​ដោយ​ក្ដី​ដឹង​គុណ​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ បន្ទាប់​មក​សាលា​នេះ ព្រោះ​ដូច​ខ្ញុំ​នៅ​ជាមួយ​គ្រួសារ​ខ្ញុំ​អីចឹង"។

 

 

នៅ​ថ្ងៃ​ទី២ សិស្ស​ជាច្រើន​ចង់ជួយ​លើក​ Yu ទៅ​ថ្នាក់​នៅ​ជាន់​ទី២ តែ​ត្រូវ​ Yu បដិសេធន៍​​ និង​ប្រាប់​ពួកគេ​ដោយ​គោរព​ថា លោក​អាច​ធ្វើ​​ខ្លួន​ឯង​បាន ៖ "ខ្ញុំ​គិត​ថា បើ​ខ្ញុំ​មិន​ផ្លាស់ប្ដូរ​សង្គម​នេះ​បាន​ទេ ខ្ញុំ​នឹង​ព្យាយាមប្រឹង​​ឱ្យ​អស់​ពី​សមត្ថភាព និង​កែ​តម្រូវ​​ខ្លួន​ខ្ញុំ"។

 

កិច្ចការ​ដ៏​លំបាក​របស់​និស្សិត​ពិការ​រូប​នេះ គឺ​ការ​ចុះ​ទៅ​ជាន់​ក្រោម ព្រោះ​លោក​ត្រូវ​ផ្ដោត​អារម្មណ៍​ខ្លាំង ហើយ​លោក​មិន​ឆ្លើយ​តប​ទៅ​អ្នក​ណា ដែល​និយាយ​ពាក្យ​សួស្ដី​មក​កាន់​​លោក​ឡើយ។

 

មិត្ត​រួម​សាលា​របស់ Yu ម្នាក់​បាន​ឱ្យ​ដឹង​ថា ៖" Yu មិន​ត្រូវ​ការ​ជំនួយ​របស់​យើង​ច្រើន​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​តែង​តែ​ចូល​ចិត្ត​យើង តាម​រយៈ​ការ​ប្រកួត​ប្រជែង និង​ការ​យក​ឈ្នះ​ខ្លួន​របស់​គាត់"។

 

និស្សិតវ័យ​២១​ឆ្នាំ​​នេះ ជា​អ្នក​រស់​នៅ​ក្នុង​ទីក្រុង Shilong ក្នុង​តំបន់​ស្វយ័ត Guangxi Zhuang។ លោក​អាច​ក្រោកឈរ​បាន​​តែ​១០នាទី ប៉ុណ្ណោះ ព្រោះ​ជើង​ទាំងពីរ​របស់​លោក​មាន​សភាព​​ស្វិត កាល​ពី​នៅអាយុ​៤ខែ។

 

ទោះ​បីពិការ តែ Yu អាច​ជួយ​ការងារ​​គ្រួសារ​បាន​ច្រើន​ ដូចជាឡើង​ភ្នំ​ កាប់​អុស ​ស្មៅ ដាំបាយ ​មើល​ថែ​ប្អូនប្រុស​ដែល​កំពុង​មាន​ជំងឺ និង​ជីដូនជីតា​ចាស់ជរា៕ ​​

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ shanghaiist