សំឡេងដាយណូស័រក្នុងរឿង Jurassic World បង្កើតចេញពីសត្វផ្សេងៗ រួមទាំងសំឡេងជ្រូកផង
- 2015-07-08 21:07:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំឡេងដាយណូស័រក្នុងរឿង Jurassic World បង្កើតចេញពីសត្វផ្សេងៗ រួមទាំងសំឡេងជ្រូកផង
ចន្លោះមិនឃើញ
ខ្សែភាពយន្តរបស់អាមេរិករឿង “Jurassic World” ជាប្រភេទរឿងប្រឌិតបែបវិទ្យាសាស្ត្រនិយាយពីពូជសត្វដាយណូស័រសាហាវៗ។ ក្នុងខ្សែភាពយន្តនេះដាយណូស័រគឺជាចំណុចទាក់ទាញធំជាងគេ។ ភាពច្នៃប្រឌិត បូកផ្សំជាមួយនឹងបច្ចេកវិទ្យាបានធ្វើផ្ទៃរឿងទាំងមូលហាក់ដូចជាស្ថិតក្នុងពិភពពិត។
ក្រៅពីការរចនារូបរាងរបស់សត្វដាយណូស័រ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍មួយទៀតនោះគឺសំឡេង។ គ្មានមនុស្សណាម្នាក់បានដឹងទេថា តើដាយណូស័រមានសំឡេងបែបណានោះ។ ដូច្នេះតើគេបង្កើតសំឡេងទាំងនោះដោយរបៀបណា?
ក្រុមហ៊ុន SoundWorks Collections បានធ្វើការសម្ភាសន៍អ្នកជំនាញផ្នែកកាត់តសំឡេង លោក Pete Horner និង Al Nelson អំពីការបង្កើតសំឡេងក្នុងរឿង Jurassic World ដោយផ្ដោតសំខាន់ទៅលើសំឡេងរបស់ដាណូស័រ។ តាមការសម្ភាសន៍បានឲ្យដឹងថា សំឡេងដែលប្រើសម្រាប់ដាយណូស័រក្នុងរឿងនេះគឺយកសំឡេងសត្វមួយចំនួនដូចជា ផ្សោតសមុទ្រ ត្រីបាឡែន ត្រីបាឡែនស តោ និងសំឡេងជ្រូកជាដើម។
ក្រៅពីនេះក៏មានសំឡេងសត្វផ្សេងទៀតដូចជា ត្រីដូហ្វ៊ីន ស្វា ឆ្កែចចកអាហ្វ្រិក និង សំឡេងសកម្មភាពមួយចំនួនទៀត។ បន្ទាប់មកយកសំឡេងសត្វទាំងនេះមកបញ្ចូលគ្នាដើម្បីបង្កើតជាសំឡេងផ្សេងៗសម្រាប់ដាយណូស័រ៕
អានបន្ត៖ វីដេអូ បកស្រាយពីការថតរឿង Titanic
ប្រែសម្រួល៖ សំនៀង ប្រភព៖ ew