ការងារ​​​១២​ប្រភេទ​ ស័ក្ដិសម​សម្រាប់​អ្នក​​​ចូល​ចិត្ត​​ធ្វើ​ដំណើរ​​

  • 2015-07-08 22:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការងារ​ជា​ច្រើន​​​ផ្នែក​ដែល​មនុស្ស​ចង់​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ។ ការងារ​ខ្លះ​​​តម្រូវ​​​ឲ្យ​បុគ្គលិក​​ធ្វើ​នៅ​ក្នុង​​ការិយាល័យ​ឬ​ចេញ​ទៅ​ខាង​ក្រៅ​ដើម្បី​បំពេញ​កិច្ចការ​ការងារ​។ សម្រាប់​អ្នក​ចូលចិត្ត​ធ្វើ​ដំណើរ​ទៅ​ក្រៅ ការងារ​១២ប្រភេទ​ខាង​ក្រោម​នេះ សក្តិសម​បំផុត​សម្រាប់​អ្នក៖

 

 

១. អ្នក​ប្រឹក្សា​យោបល់​​​

 

ការងារ​ជា​អ្នក​ប្រឹក្សា​​​យោបល់​​គឺ​ជួយ​ផ្ដល់​ដំបូន្មាន​លើ​​ការ​​សម្រេច​ចិត្ត​នានា​ដល់​​ក្រុមហ៊ុន​ដែល​ត្រូវ​ការ​​​​ ​។ ការងារ​មួយ​នេះ​គឺ​​តម្រូវ​ការ​​​ឲ្យ​ធ្វើ​ដំណើរ​​ទៅ​ខាង​ក្រៅ​​​ច្រើន​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​​ផ្សេង​ៗ​លើ​វិស័យ​​ផ្សេងៗ​ដែល​ក្រុមហ៊ុន​ជា​ច្រើន​​​ជួប​ប្រទះ។

 

​២. បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​​​​

 

ប្រាកដ​ណាស់​ថា​ការងារ​ក្នុង​វិស័យ​នេះ​គឺ​​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ការ​ធ្វើ​ដំណើរ​ទៅ​ខាង​ក្រៅ​។ អ្នក​បើក​យន្តហោះ បុគ្គលិក​បម្រើ​ការ​តាម​យន្តហោះ ឬ ​​រថយន្ត​ក្រុង​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ ​គឺ​ជា​ការងារ​​ដែល​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​​ទៅ​ខាង​ក្រៅ​ជា​ប្រចាំ។

 

៣. អ្នក​ជ្រើស​រើស​បុគ្គលិក​

 

 

ជា​អ្នក​ជ្រើស​រើស​បុគ្គលិក​​​មិន​ប្រាកដ​ថា​​អង្គុយ​ធ្វើ​ការ​ក្នុង​ការិយាល័យ​​តែ​មួយ​កន្លែង​រហូត​នោះ​ទេ។ ​សម្រាប់​ពេល​​ជ្រើស​រើស​បុគ្គលិក​​​គឺ​តម្រូវ​ឲ្យ​ទៅ​ខាង​ក្រៅ​ដើម្បី​​សម្ភាស​បុគ្គលិក​ចំណូល​ថ្មី​ ឬ​នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា​ការងារ​​ជា​ច្រើន​ដែល​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ធ្វើ។

 

​​​​៤. ការងារ​ផ្នែក​​លក់

 

ផ្នែក​​លក់​​ទំនិញ​​គឺ​ពាក់​ព័ន្ធ​​នឹង​ការ​ធ្វើ​ដំណើរ​ច្រើន ​ក្រៅ​ពី​ការ​លក់​ទំនិញ​នៅ​ក្នុង​ហាង។ ​​​ក្រុមហ៊ុន​ជា​ច្រើន​​ក៏​តម្រូវ​ឲ្យ​យក​ទំនិញ​ទៅ​លក់​​តាម​តំបន់​នានា​ ជួន​កាល​ទៅ​ដល់​ក្រៅ​ប្រទេស​ទៀត​ផង។

 

​​​​៥. គ្រូ​បង្រៀន​ភាសា​អង់គ្លេស

 

ភាសា​អង់គ្លេស​ជា​ភាសា​​ដែល​គេ​ប្រើ​ជា​អន្តរជាតិ​ ដូចនេះ​​ការ​​បង្រៀន​ភាសា​អង់គ្លេស​គឺ​មាន​តម្រូវ​ការ​ច្រើន​ពី​​បណ្ដា​ស្ថាប័ន​អប់រំ​​​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន។ សម្រាប់​អ្នក​ធ្វើ​ការងារ​​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​​​អាច​ធ្វើ​ដំណើរ​​ជា​ច្រើន​កន្លែង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​តាម​តម្រូវ​ការ​របស់​​គ្រឹះស្ថាន​អប់រំ​នានា។

 

៦. អ្នក​​សរសេរ​វិបសាយ​ដំណើរ​កម្សាន្ត

 

 

ការងារ​មួយ​នេះ​គឺ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ទេសចរណ៍ រមណីយដ្ឋាន​​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​នោះ។

 

៧. មន្ត្រី​ការ​ទូត​​​​​​​​​​​​​​​​​​​​​​​​

 

ការងារ​ជា​មន្ត្រី​​ការ​ទូត​គឺ​ត្រូវ​ចេញ​ទៅ​ក្រៅ​​ដើម្បី​ទំនាក់​ទំនង​នឹង​បរទេស​ដែល​ជា​ញឹក​ញាប់​គឺ​ត្រូវ​​ធ្វើ​ដំណើរ​ច្រើន​សម្រាប់​អ្នក​ដែល​ស្រមៃ​ធ្វើ​ការងារ​មួយ​នេះ។

 

៨. អ្នក​បុរាណ​​វិទូ​

 

ដោយ​ផ្អែក​ទៅ​លើ​ការងារ​ជា​បុរាណ​វិទូ​គឺ​ត្រូវ​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​តាម​ទី​កន្លែង​ប្រវត្តិសាស្ត្រ​ជា​ច្រើន។ ការងារ​នេះ​គឺ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ក្រៅ។

 

៩. អ្នក​សារព័ត៌មាន

 

 

ជា​អ្នក​សារព័ត៌មាន​គឺ​ត្រូវ​ចុះ​ទៅ​ទី​កន្លែង​នានា​ដើម្បី​​នាំ​យក​ព័ត៌មាន​មក​ផ្សព្វផ្សាយ។ ដូច​​នេះ​គឺ​ត្រូវ​ធ្វើ​ដំណើរ​ច្រើន ​​ដោយ​​ពេល​ខ្លះ​​​ត្រូវ​​ទៅ​ក្រៅ​ប្រទេស​ទៀត​ផង។​​

 

១០. សវនករ

 

ការងារ​ជា​សវនករ​ គឺ​ត្រូវ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទៅ​តាម​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​​ផ្សេង​ៗ​ជា​ច្រើន​ ដើម្បី​ពិនិត្យ​រក​មើល​ភាព​ជាក់​ស្ដែង​ដោយ​ផ្ទាល់។ ការងារ​ប្រភេទនេះ ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ច្រើន​។

 

១១. ជាង​ថត​រូប​​​

 

ជា​អ្នក​ថត​រូប​​គឺ​មិន​នៅ​តែ​មួយ​កន្លែង​នោះ​ទេ។ អាជីព​មួយ​នេះ​​គឺ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​​ចេញ​​ទៅ​ក្រៅ​ច្រើន​ ដើម្បី​ផ្ដិត​ទេសភាព​​​ទៅ​តាម​​​ផ្នែក​​ដែល​ពាក់​ព័ន្ធ​។

 

១២. ការងារ​ស្ម័គ្រ​ចិត្ត​​​

 

ការងារ​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​​គឺ​មាន​លក្ខណៈ​តំបន់ ​និង​អន្តរ​ជាតិ​។ ទោះ​បី​ជា​ការងារ​មួយ​នេះ​ពុំ​មាន​ទទួល​ប្រាក់​កម្រៃ​​ក៏​ដោយ​តែ​​​អ្នក​ដែល​ប្រលូក​ក្នុង​ការងារ​នេះ​នឹង​ទទួល​បាន​បទពិសោធន៍​​ ព្រម​ទាំង​ការ​ធ្វើ​​ដំណើរ​ទៅ​ខាង​ក្រៅ​​ច្រើន​ផង​ដែរ។

 

ក្រៅ​ពី​ការងារ​១២ប្រភេទ​ខាង​លើ តើ​ប្រិយមិត្ត​មាន​ការងារ​អ្វី​ផ្សេង​ដើម្បី​ចែក​រំលែក​ដែរ​ឬ​ទេ?

 

ចុច​អាន៖ តិកនិក​សរសេរ Cover Letter ឲ្យ​​គេ​ចាប់​អារម្មណ៍​ឆាប់​ហៅ​ទៅ​សម្ភាស

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ businessinsider

អត្ថបទថ្មី