តារាហុងកុង៤នាក់ ដែលឧស្សាហ៍សម្ដែងជាតួបងធំ
- 2015-07-09 13:00:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាហុងកុង៤នាក់ ដែលឧស្សាហ៍សម្ដែងជាតួបងធំ
ចន្លោះមិនឃើញ
ដើរតួជាជើងកាង ឬបងធំក្នុងខ្សែភាពយន្តណាមួយមិនមែនជារឿងងាយស្រួលទេត្រូវមានលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗដូចមាឌធំ មុខកាច សំឡេងធំ ដែលទាំងនេះសុទ្ធសឹងជាអំណោយផលពីធម្មជាតិផង និងទេពកោសល្យរបស់តារាសម្ដែងម្នាក់ៗផង។ បែរមកចាប់អារម្មណ៍ក្នុងខ្សែភាពយន្តហុងកុងមានតួអង្គ៤នាក់ដែលគេសង្កេតឃើញថាឧស្សាហ៍ដើរតួបងធំក្នុងរឿងដែលពួកគេសម្ដែង។ ចង់ដឹងមាននរណាខ្លះសូមមើលខាងក្រោម៖
១ Shing Fui-On
តារាមុខធំនេះកើតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៥៥ប៉ុន្តែ គាត់បានទទួលមរណភាពនៅថ្ងៃទី២៧ខែសីហាឆ្នាំ២០០៩ក្នុងអាយុ៥៤ឆ្នាំដោយសារជំងឺប្រចាំកាយ។ ក្នុងអាជីពជាតារាសម្ដែងបុរសរូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារដើរតួជាបងធំនេះឯង។ ដោយសារអំណោយផលពីធម្មជាតិមានមាឌធំ សំឡេងធំធ្វើឲ្យអ្នកដឹងនាំរឿងសម្រេចចិត្តឲ្យគាត់ដើរតួបងធំតែម្ដងទៅ។ ជាញឹកញយ Shing តែសម្ដែងជាមួយតារាហុងកុងម្នាក់ទៀតគឺ Chow Yun-fat ដូចជាក្នុងរឿង A Better Tomorrow, A Better Tomorrow II, The Killer ជាដើម។ កាលពីឆ្នាំ១៩៩៤ គាត់ធ្លាប់បានសម្ដែងជាតួឯកម្ដងក្នុងរឿង “The Blue Jean Monster" ដែលជាប្រភេទរឿងបែបស្រើបស្រាល។ រឿងចុងក្រោយដែលគាត់បានសម្ដែងមុនពេលស្លាប់គឺ "The Detective"។ គាត់ល្បីល្បាញខ្លាំងនៅអំឡុងទសវត្សឆ្នាំ ៩០ តាមរយៈរឿងដុំដែលប្រជាជនកម្ពុជាពេលនោះស្គាល់គាត់ច្រើន។
២ Roy Cheung
បុរសវ័យ៥០ឆ្នាំក៏មានភាពប៉ិនប្រសប់ដើរតួជើងកាងមិនចាញ់ Shing Fui-Onប៉ុន្មានទេ។ គាត់ចាប់ផ្ដើមអាជីពដំបូងជាតារាម៉ូដែលបន្ទាប់មក Cheungចាប់ផ្ដើមប្រលូកជាតារាសម្ដែងដំបូងក្នុងឆ្នាំ១៩៨៦ ដោយអ្នកដឹកនាំរឿង Yeung Fan បានជ្រើសរើសគាត់ឲ្យសម្ដែងក្នុងរឿង "Lost Romance"។ ការចាប់ផ្ដើមសម្ដែងជាច្រើនរឿងដំបូង គាត់ត្រូវដើរតួកាច ឬអ្នកលេងដូចជាក្នុងរឿង "City on Fire” ដែលជាការដឹកនាំរបស់លោក Ringo Lamជាដើម ។ រឿងរបស់គាត់សម្ដែងនៅប៉ុន្មានឆ្នាំចុងក្រោយមានដូចជា “A Land without Boundaries” “The Assassins" និង “The Five”។
៣ Simon Yam
Simon Yam ប្រលូកក្នុងសិល្បៈដំបូងជាតារាម៉ូដែលមុនពេលក្លាយជាតារាសម្ដែងនៅពាក់កណ្ដាលឆ្នាំ១៩៧០។ Yamធ្លាប់បានដើរតួឈ្មោះ Chiang Tin-Sung ដែលជាអ្នកដឹកនាំក្រុមសង្គមងងឹត Hung Hing ក្នុងខ្សែរឿងបែបស៊េរី “Young and Dangerous”។ រឿងដែលបុរសរូបនេះធ្លាប់សម្ដែងរួមមាន "Bloody Friday” “First Shot” និង "The Mission” ជាដើម។ បច្ចុប្បន្នគាត់មានអាយុ៦០ឆ្នាំនិងបានរៀបការជាមួយតារាម៉ូដែល Sophia Kao ក្នុងឆ្នាំ១៩៩៧។
៤ Jordan Chan
តារាចូលចិត្តលេងស្ទីលក្បាលត្រងោលនេះចាប់ផ្ដើមចេញសម្ដែងដំបូងក្នុងរឿង “Twenty Something”។ ក្នុងឆ្នាំ១៩៩៦គាត់សម្ដែងជាតួអ្នកលេងដ៏សាហាវមួយរូបក្នុងក្រុមសង្គមងងឹតក្នុងរឿង “Young and Dangerous”។ រឿងចុងក្រោយរបស់គាត់ប៉ុន្មានឆ្នាំចុងក្រោយមាន "Ip Man: The Final Fight” “Trivisa” និង "The Right Mistake”។
តើតារាណាមួយដែលអ្នកស្គាល់ និងចូលចិត្តការសម្តែងរបស់គាត់ជាងគេ?
អាន៖ MV សិចស៊ីថ្មីពី Girls’ Generation ទើបចេញយប់មិញមានអ្នកមើល២លាននាក់
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ wiki