Man Utd ​ទិញ​បាន​ខ្សែ​ការពារ​ជម្រើស​ជាតិ​អ៊ីតាលី​ម្នាក់

  • 2015-07-09 16:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប Manchester United ​ទិញ​បាន​ខ្សែ​ការពារ​ជម្រើស​ជាតិ​អ៊ីតាលី​ម្នាក់​ឈ្មោះ Matteo Darmian ​ក្នុង​តម្លៃ​ខ្លួន​១៤,៤​លាន​ផោន( ជាង​២២​លាន​ដុល្លារ​អាមេរិក) ​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ ខណៈ​ដែល​ការ​ប្រកាស​ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ។

 

 

ក្លិប​ Man Utd ​បាន​ជួប​ចរចា​ និង​និយាយ​ត្រូវ​រ៉ូវ​គ្នា​អស់​ហើយ​ជាមួយ​ក្លិប​ Torino ​ក្នុង​ការ​ផ្ទេរ​កីឡាករ Darmian ​មក​ Old Trafford ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ ខ្សែ​ការពារ​ដែល​អាច​លេង​បាន​ទាំង​ស្ដាំ ​និង​កណ្ដាល ​នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​២​របស់​ Man Utd ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Memphis Depay ។ ​កីឡាករ​វ័យ​២៥​ឆ្នាំ​​រូប​នេះ​គឺ​ជា​កីឡាករ​ដែល​សក្ដិសម​បំផុត​សម្រាប់​ទម្រង់​លេង​របស់​លោក Louis van Gaal ​ព្រោះ​ថា​អតីត​កីឡាករ AC Milan ​រូប​នេះ​មាន​កម្ពស់​ខ្ពស់ ១,៨២​ម៉ែត្រ​ ដែល​ជា​តម្រូវ​ការ​ខាង​ការពារ​បាល់​តែត​។

 

លោក Van Gaal ​ធ្លាប់​បាន​និយាយ​ថា​បិសាច​ក្រហម​ខ្សោយ​ខាង​ខ្សែ​ការពារ​ដែល​អាច​លេង​បាល់​លើ​បាន ហើយ​ចំណុច​នេះ​គឺ​ដោយសារ​តែ​កីឡាករ​ភាគ​ច្រើន​មិន​សូវ​មាន​កម្ពស់​ខ្ពស់​នោះ​ទេ។

 

Matteo Darmian ​ជា​កីឡាករ​ដែល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​តាំង​ពី U17 ​មក ​ហើយ​រូបគេ​ទើបតែ​បាន​ចូល​លេង​ក្នុង​ឈុត​ធំ​នៅ​ឆ្នាំ​២០១៤​នេះ​ទេ។ ងាក​ទៅ​ខាង​ក្លិប Torino ​វិញ ​កីឡាករ​ដែល​ជួយ AC Milan ​ឈ្នះ​ពាន UEFA Champions League ​រូប​នេះ​បង្ហាញ​ខ្លួន​បាន​១៣៣​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​៣​គ្រាប់៕

 

ចុចអាន៖ Rooney ជឿ​ថា Man Utd ​នឹង​ប្រជែង​យក​ពាន​នៅ​រដូវ​កាល​​ថ្មី

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី