ហេតុ​អ្វី​​សិស្ស​ថ្នាក់​ទី​ ១០ ​ពីរ​រូប​នេះ​ បាន​មេដាយ​មាស​ពី​សហរដ្ឋ​អាមេរិក?

  • 2015-07-09 16:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីម ធាន​ហុក​ និង ប៉ូច​រ័ត្ន វិចិត្រ​​ជា​សិស្ស​ថ្នាក់​ទី​ ១០ នៃ​សាលា ZAMAN ដណ្ដើម​បាន​ជ័យ​លាភី​ មេដាយ​មាស​ក្នុង​កម្មវិធី​ ទេព​កោសល្យ​អូឡាំពិក​ អន្តរជាតិ​ឆ្នាំ​ ២០១៥ នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី ១៧​ខែ មិថុនា​កន្លង​ទៅ។ ការណ៍​ដែល​យុវជន​ទាំង​ពីរ​​ទទួល​បាន​មេដាយ​មាស ដោយ​សារ​ពួកគេ​​បាន​បង្កើត​គម្រោង​ «កង់​ចម្រោះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជីវៈ​ខ្សាច់» ដែល​​គាំ​ទ្រ​ទៅ​នឹង​ប្រធាន​បទ​របស់​កម្មវិធី​ ស្ដី​ពី​បញ្ហា​បរិស្ថាន។

 

 

ក្រៅ​ពី​ យុវជន​ទាំង​ពីរ​រូប​ខាង​លើ​ក៏​មាន​ យុវតី​ ៧ ​រូប​ផ្សេង​ទៀត​ដែរ ​ដែល​ទទួល​បាន​មេដាយ ប្រាក់​និង សំរឹទ្ធិ ក្នុង​កម្មវិធី​ខាង​លើ​នេះ​។ ​

​​​គួរ​បញ្ជាក់​ផង​ដែរ​ថា ទេពកោសល្យ​អូឡាំពិក​ គឺ​ជា​ ការ​ប្រកួត​ប្រជែង​វិញ្ញាសា​សម្រាប់​វិទ្យាល័យ​អន្តរជាតិ​អំពី​បញ្ហា​បរិស្ថាន​ ដែល​បង្កើត​ឡើង​ដោយ​ Terra Science and Education និង រៀប​រៀង​ឡើង​ដោយ​សាកល​វិទ្យាល័យ​រដ្ឋ នៃ​​ទី​ក្រុង New York នៅ​ Oswego។ កម្មវិធី​នេះ​ទៀត​សោត​មាន​ បេក្ខជន​មក​ពី​ ៦៩ ប្រទេស​លើ​សាកល​លោក​បាន​ចូល​រួម៕

 

 

 

 
 

ចង់​ដឹង​ឈ្មោះ​ អ្នក​ទទួល​បាន​​មេដាយ​ផ្សេង​ទៀត​ចុចត្រង់​នេះ

 

អត្ថបទ៖ គង់ ច័ន្ទ​វ៉ាន់​ណេង