តារា​ស្រី​ទាំង ៣ ដួង មាន​វាសនា​ខុស​គ្នា ក្នុង​ចំណង​ស្នេហ៍​ជាមួយ​ជន​បរទេស

  • 2015-07-10 13:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តារា​ខ្មែរ​​ជា​ច្រើន​មក​ហើយ ដែល​បាន​សាង​ចំណង​ស្នេហា​ជាមួយ​បុរស​ជា​ជន​បរទេស។ ក្នុង​នោះ​មាន​តារា​ខ្លះ​កំពុង​បន្ត​សាង​ភាព​ផ្អែមល្ហែម ក្នុង​នាម​ជា​ប្ដី-ប្រពន្ធ ឬ​ជា​សង្សារ ហើយ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា។ ទន្ទឹម​នោះ ក៏​មាន​ចំណង​គូ​ស្នេហ៍​តារា​ខ្មែរ ជាមួយ​បុរស​ជន​បរទេស​ខ្លះ ​ត្រូវ​ដាច់ដោច​ទៅ​វិញ ក្នុង​ហេតុ​ផល​ផ្សេងៗ។ មើល​វាសនា​ខុស​គ្នា​របស់​តារា​ស្រី ៣ រូប​ខាង​ក្រោម៖

 

 

១. ទូច ស្រីលក្ខណ៍៖ រហូត​មក​ដល់​ពេល​នេះ ចំណង​អាពាហ៍ពិពាហ៍​របស់ ទូច ស្រីលក្ខណ៍ ជាមួយ​នឹង​បុរស​ជនជាតិ ហុឡង់ដ៍ មាន​អាយុកាល ៥ ឆ្នាំ មក​ហើយ ដោយ​មាន​ចំណង​ដៃ​ កូន​ប្រុស​ម្នាក់ សម្រាប់​អ្នក​ទាំង​ពីរ។ ស្រីលក្ខណ៍ ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្ដី​របស់​នាង​ជា​ជន​បរទេស​យល់​ពី​វប្បធម៌​ខ្មែរ ធ្វើ​ឱ្យ​នាង​យល់​ព្រម​ទទួល​យក​ជា​អនាគត។ ទោះ​បី​ជា​មាន​ការងារ​អាច​រក​លុយ​បាន​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ នាង​អះអាង​ថា មិន​ដែល​ភ្លេច​តួនាទី​ជា​ភរិយា​នោះ​ទេ។

 

 

២. នេត សុចរិយា៖ ពិធី​ការិនី នេត សុចរិយា មួយ​រយៈ​ចុង​ក្រោយ​នេះ ​កាន់​តែ​បើកចំហ​ពី​ទំនាក់ទំនង​ ជាមួយ​ថៅកែ​ស្រា​ល្បី​ឈ្មោះ​សញ្ជាតិ​ម៉ាឡេស៊ី រាល់​កម្មវិធី​ជួបជុំ​​សិល្បៈ​ម្ដងៗ អ្នក​ទាំង២ ​តែងតែ​បណ្ដើរ​គ្នា​ទៅ​ចូលរួម​មិន​ដែល​ដាច់​ឡើយ។ កន្លង​មក​នាង និង​ លោក Nathan Gan អះអាង​ថា មិន​ទាន់​មាន​តម្រុយ​រៀប​ការ​នោះ​ទេ ក្នុង​ហេតុផល​រវល់​ការងារ​រៀង​ខ្លួន។ បច្ចុប្បន្ន​ទំនាក់ទំនង​របស់​ពូក​គេ នៅ​តែ​ស្អិតល្មួត​ដដែល។

 

 

៣. ទឹម រដ្ឋា៖ នាង​ធ្លាប់​បាន​សាង​ចំណង​ស្នេហ៍​ជាមួយ​បុរស​ជា​អ្នក​ជំនួញ​ប៉ាគីស្ថាន​ឈ្មោះ Zacky បាន ១ ឆ្នាំ​ដែរ ប៉ុន្តែ​អកុសល​ក៏​បែក​គ្នា​ទៅ​វិញ​ដើម​ឆ្នាំ ២០១៥ ដោយ​ប្រកាស​ផ្ដាច់​ទំនាក់ទំនង​ជា​សាធារណៈ។ ដើម​ចម​បែកបាក់ ដោយ​សារ​បុរស​សាច់ដុំ​រូប​នេះ ជា​មនុស្ស​ពូកែ​ប្រចណ្ឌ ។ រដ្ឋា ធ្លាប់​និយាយ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ដោយ​អះអាង​ថា នាង​មិន​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​ក្នុង​វិស័យ​សិល្បៈ​នោះ​ទេ ហើយ​កំពុង​ព្យាបាល​របួស​បេះ​ដូង៕

 

 

អាន​អត្ថបទ៖  រឿង “អាកុក អាច្រវា” មាន​ជន​​បរទេស ២០ នាក់ ចូលរួម​សម្ដែង

អាន​អត្ថបទ៖  ឪពុក ព្រះកាយច័ន្ទ  ចង់​ឲ្យ​តែ​កូន​មាន​ប្ដី​ឆាប់​ៗ!

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី