រឿង “អាកុក អាច្រវា" មាន​ជន​​បរទេស ២០ នាក់ ចូលរួម​សម្ដែង

  • ព្រហស្បតិ៍, 9 កក្កដា 2015 15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង “អាកុក អាច្រវា" ជា​ភាពយន្ត​ខ្មែរ​ដំបូង ដែល​មាន​ជន​បរទេស​ចូលរួម​សម្ដែង​ច្រើន​ជាង​គេ ​ក្នុង​ចំណោម​ភាពយន្ត​នានា​កន្លង​មក។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ហ៊ុយ យ៉ាឡេង ចាងហ្វាង​ផលិតកម្ម មាតុចក្រ​ហ្វីលម៍។

 

 

លោក​បញ្ជាក់​ថា នេះ​ជា​ភាពយន្ត​ខ្មែរ មាន​លក្ខណៈ​អន្តរជាតិ ហើយ​លោក​បាន​ប្រមូល​ជន​បរទេស​ប្រមាណ ២០ នាក់​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា មក​ចូលរួម​សម្ដែង​នៅ​ក្នុង​រឿង​នេះ តាម​សាច់​រឿង​តម្រូវ។ អ្នក​ដឹក​នាំ​រឿង​និយាយ​ថា៖" សាច់​រឿង​រៀប​ចំ​មាន​លក្ខណៈ​អន្តរជាតិ អាច​យក​ទៅ​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។ ដូច្នេះ​តម្រូវ​ឱ្យ​មាន​ជន​បរទេស​សម្ដែង​ច្រើន​អ៊ីចឹង​ហើយ"។

 

អតីត​ដៃគូ​របស់​ផលិតកម្ម មហាហង្ស ដដែល​បន្ថែម​ថា ភាពយន្ត​រឿង"អាកុក អាច្រវា" បាន​បញ្ចប់​ដំណើរការ​ថត​ជា​ស្ថាពរ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយ​ចំណាយ​ដើម​ទុន​ប្រមាណ ១០ ម៉ឺន​ដុល្លារ។ លោក​អះអាង​ថា ភាពយន្ត​សហការ​ជាមួយ​ផលិតកម្ម ជេត លើក​ដំបូង​នេះ គឺ​ជា ​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​ទាន់​មាន​អ្នក​ធ្វើ​នៅ​ឡើយ​ទេ។

 

ជាមួយ​គ្នា​នោះ អ្នក​ដឹក​នាំ​រឿង​ខាង​លើ​មាន​សុទិដ្ឋិនិយម​ថា វណ្ណកម្ម​ទី ២ នឹង​ក្លាយ​ជា​ទស្សនីយភាព​មួយ​ប្លែក សម្រាប់​ទស្សនិកជន​មិន​ខាន។ លោក​​បន្ថែម​ទៀត​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ រឿង" អាកុក អាច្រវា" គ្រោង​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​នានា​នៅ​ភ្នំពេញ នៅ​មុន​រដូវ​ភ្ជុំ​មក​ដល់។ យ៉ាង​ណា ពេល​នេះ​កំពុង​ដំណើរ​ការ​កាត់​ត និង​សិក្សា​ពី​តម្រូវ​ការ​របស់​រោង​ភាពយន្ត​បរទេស៕

 

អាន​អត្ថបទ៖  ផលិតកម្ម​ចម្រៀង​ចំនួន ៦ ទើប​បង្កើតថ្មី នៅ​ឆ្នាំ​ ២០១៥ នេះ

អាន​អត្ថបទ៖  ទោះ​ធ្លាយ​រូប​ផ្អែម​ល្ហែម​ថ្មី​ៗ​ជាមួយ នីអូ តែ តូតា​ ថាអ្វី​ៗ​នៅ​ចំហ

 

 

 

 

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ