ទោះធ្លាយរូបផ្អែមល្ហែមថ្មីៗជាមួយ នីអូ តែ តូតា ថាអ្វីៗនៅចំហ
- 2015-07-08 18:08:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះធ្លាយរូបផ្អែមល្ហែមថ្មីៗជាមួយ នីអូ តែ តូតា ថាអ្វីៗនៅចំហ
ចន្លោះមិនឃើញ
"ពាក់ព័ន្ធនឹងការស្រលាញ់ ខ្ញុំមានសិទ្ធជ្រើសរើស អ្នកណាក៏ខ្ញុំស្រលាញ់រាប់អានដែរ ប៉ុន្តែខ្ញុំក៏សង្កេតមើលថាអ្នកណាមួយដែលចិត្តបានជាមួយខ្ញុំហើយស្រលាញ់គោរពខ្លួនខ្ញុំផងដែរ។ និយាយទៅ អ្វីៗនៅចំហ"។
តូតា ថ្លែងដូច្នេះ បន្ទាប់ពីរូបភាពផ្អែមល្ហែមជាមួយប្អូនប្រុស ទឹម រដ្ឋា គឺ ទឹម នីអូ បានលេចជាថ្មីលើ Instagram បន្ទាប់ពីរូបភាពផ្អែមល្ហែមដូចគ្នា ក៏បានលេចធ្លាយកាលពីប្រមាណជាង១ឆ្នាំមុនដែរ។ ភាគីខាងប្រុស ដែលជាអ្នកបង្ហោះរូបនោះដោយផ្ទាល់បាន សរសេរសារថា " It's almost 5 years and i do love you more babe" មានន័យថា "វាស្ទើរតែប្រាំឆ្នាំហើយ ហើយខ្ញុំកាន់តែស្រឡាញ់អ្នក មនុស្សជាទីស្រឡាញ់"។
តូតា មិនបានបដិសេធទេ ប៉ុន្តែនាងថា កំពុងតែស្ថិតក្នុងដំណាក់កាលមើលចិត្តគ្នា និងស្វែងយល់ពីគ្នានៅឡើយមិនទាន់ដល់ឈានដល់ដំណាក់កាលជ្រាលជ្រៅទេ។
"តាមពិតទៅខ្ញុំមានភាពស្និទ្ធស្នាលជាមួយលោក ទឹម នីអូ នោះក៏គ្រាន់តែស្ថិតនៅក្នុងការសិក្សាមើលចិត្ត ហើយទស្សនិកជនគាត់មានការចាប់អារម្មណ៍ក៏ដោយសារតែបងស្រីរបស់គាត់ កញ្ញា ទឹម រដ្ឋា ជាតារាល្បី អីចឹងពេលខ្ញុំទាក់ទង ឬមានភាពស្និទ្ធស្នាលជាមួយ នីអូ តែងតែមានការចាប់អារម្មណ៍ខ្លាំងចឹងហើយ"។ តូតា ថ្លែង។
មិនត្រឹមតែជាមួយ នីអូ តែកន្លងមកសូម្បី រតនៈ វិសិទ្ធ ក៏ធ្លាប់មានព័ត៌មានថា ពួកអ្នកទាំងពីរមានទំនាក់ទំនងស្នេហាដែរ។ តូតា ក៏បាននិយាយមិនខុសពីអ្វីដែលនាងមានជាមួយ នីអូ ដែរ គឺថា នាងតែងតែមានស្និទ្ធស្នាលរាប់អានគ្នាដូចបងប្អូនណាមួយជាអ្នកសិល្បៈដូចគ្នាផង។
"ក្នុងនោះខ្ញុំក៏ត្រូវមើលនិងសិក្សាពីចិត្តពួកគាត់ខ្លះៗដែរ ព្រោះខ្ញុំធំហើយខ្ញុំមានសិទ្ធិក្នុងការជ្រើសរើសគូ និងពិនិត្យមើលថាអ្នកណាមានចិត្តស្មោះជាមួយខ្ញុំ"។
តូតា បានបញ្ជាក់ផងដែរថា រូបនាងមិនទាន់មានការផ្តោតសំខាន់ខ្លាំងទៅលើនរណាម្នាក់នោះទេ។ នេះជាកំឡុងពេលដែល នាងកំពុងសម្លឹងមើលបុរសដែលអាចមើលថែរូបនាងបាន។ គួបផ្សំពេលនេះរូបនាងកំពុងតែជាមានការរវល់ខ្លាំងជាមួយការងារសិល្បៈផង ដូច្នេះទុកឲ្យពេលវេលាជាអ្នកកំណត់ចុះ៕
ងារ “គូស្វាមីភរិយាគំរូ” ក្នុងសិល្បៈ២គូរបូតបាត់ ឥឡូវមើល៤គូនេះវិញ
៥ ឈុតពី ហង្ស ម៉ារីនី សិចស៊ីតែបែបសុភាព
អត្ថបទ៖ ថា ម៉ាលីដា