Man Utd នឹង​ទិញ​យក​ Schneiderlin ​មុន​​​ទៅ​ប្រកួត​មិត្តភាព

  • 2015-07-09 22:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បិសាច​ក្រហម​ Manchester United ​​ជឿ​ថា​នឹង​ទិញ​បាន​ខ្សែ​​បម្រើ​ Morgan Schneiderlin ​របស់​ Southampton ​ខណៈ​ដែល​​អ្នកចាត់ការ​ Louis van Gaal ចង់​​ទិញ​យក​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ មុន​ពេល​ទៅ​ប្រកួត​មិត្តភាព​នៅ​អាមេរិក។

 

 

​យោង​តាម​ Sportmail បាន​ឲ្យ​ដឹង​ថា ​អ្នកតំណាង​របស់​ក្លិប​ Man Utd ​បាន​ធ្វើ​ដំណើរ​​ទៅ​ឆ្នេរ​​ភាគ​ខាង​ត្បូង​ កាល​ពី​ម្សិល​មិញ ​ដើម្បី​ដេញ​ថ្លៃ ​Schneiderlin ​​ជា​លើក​ទី​២ បន្ទាប់​ពី​កាល​ពី​ខែ​មុន​ បិសាច​ក្រហម​ បាន​ដេញ​ថ្លៃ​២០​លាន​ផោន​ (ជាង​៣០​លាន​ដុល្លារ) ម្តង​ហើយ ប៉ុន្តែ​ត្រូវ​បាន​អ្នកចាត់ការ​ Ronald Koeman ​បដិសេធ។

 

Southampton ​ចង់​លក់​ Schneiderlin ​នូវ​តម្លៃ​២៧​លាន​ផោន​ ដូច្នេះ​តម្លៃ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា អាច​នឹង​មាន​ការ​ព្រមព្រៀង​គ្នា​ឆាប់ៗ ក្នុង​ការ​ដេញ​ថ្លៃ​លើក​ទី​២​នេះ ខណៈ​ដែល​ Man Utd ចង់​បាន​ខ្សែ​បម្រើ​​វ័យ​២៥​ឆ្នាំ ​ដើម្បី​ទៅ​ជំនួស​តំណែង​ Michael Carrick ​ដែល​មាន​​​វ័យ​កាន់​តែ​ចាស់​ហើយ ​នា​ពេល​អនាគត។

 

 

យ៉ាងណាមិញ លោក​ Van Gaal ​ក៏​ចង់​នាំ​យក​ Schneiderlin ​ចូល​រួម​ជាមួយ​ក្រុម​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អាមេរិក ​ដោយ​ក្រុម​របស់​លោក​មាន​គម្រោង​ចាក​ចេញ​ពី​ប្រលានយន្តហោះ Manchester Airport ​នៅ​ថ្ងៃ​​ច័ន្ទ​ ទី​​១៣ ខែ​កក្កដា​នេះ​៕

 

Man Utd នឹង​​ប្រកួត​​មិត្តភាព​នៅ​ទឹកដី​អាមេរិក​៤​ប្រកួត​ដូច​ខាង​ក្រោម៖

 

 

-ចុចអាន៖ Man Utd ​ទិញ​បាន​ខ្សែ​ការពារ​ជម្រើស​ជាតិ​អ៊ីតាលី​ម្នាក់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម