តារា​ល្បី​៧​រូប​ ពាក់​នាឡិកាដៃ​​តម្លៃ​ខ្ទង់​ពាន់​​ដល់​សែន​ដុល្លារ

  • 2015-07-11 13:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បីៗ​​តែង​បង្អួត​ភាព​ឆើតឆាយ​របស់​ខ្លួន​តាម​រយៈ រថយន្ត​ទំនើប ម៉ូដ​សក់ សំលៀកបំពាក់​និង​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ។ យ៉ាងណា​ក្ដី​នាឡិកា​ដៃ​ថ្លៃ​ៗ​ក៏​ជា​ផ្នែក​មួយ​សម្រាប់​​ការ​លំអ​ខ្លួន​របស់​តារា​ល្បី​ទាំង​នោះ​ដែរ។ ខាង​ក្រោម​នឹង​បង្ហាញ​តារា​៧​រូប​ពាក់​នាឡិកាដៃ​​តម្លៃ​ខ្ទង់​ពាន់​ដល់​សែន​ដុល្លារ៖

 

១. តារា​សម្ដែង​អាមេរិក Leonardo Dicaprio ពាក់​នាឡិកា​ម៉ាក TAG Heuer CARRERA Calibre តម្លៃ​ប្រហែល ៤៥០០ដុល្លារ។

 

 

២. តារា​សម្ដែង​អង់គ្លេស Daniel Craig ពាក់​នាឡិកា​ម៉ាក Pepsi Rolex GMT Master តម្លៃ​ប្រហែល ៦៤៩៥ដុល្លារ។

 

 

៣. តារា​ចម្រៀង​អាមេរិក Ashley Tisdale ពាក់​នាឡិកា​ម៉ាកGold Rolex តម្លៃ ៧១៨៨ ដុល្លារ។

 

 

៤. តារា​សម្ដែង​អាមេរិក Sylvester Stallone ឫ រ៉ាំបូ ពាក់​នាឡិកា​ម៉ាកPanerai Luminor 1950 Regatta Rattrapante តម្លៃ​ប្រហែល ២០០០០ ដុល្លារ។

 

 

៥. តារា​ចម្រៀង​អាមេរិក Rihanna ពាក់​នាឡិកា​ម៉ាកPiaget watch តម្លៃ​ប្រហែល ៣០ ០០០ ដុល្លារ។

 

 

៦. តារា​សម្ដែង Sofia Vergara ពាក់​នាឡិកា​ម៉ាកThe Rolex Daytona តម្លៃ​ប្រហែល ៣៧ ៤៥០ ដុល្លារ។

 

 

៧. តារា​ច្រៀងR&B Seal ពាក់​នាឡិកា​ម៉ាកRichard Mille gold timepiece តម្លៃ​ប្រហែល ៤៧៥ ០០០ដុល្លារ។

 

 

ចុចអាន៖តារា​ហូលីវូដ​សង្ហា​ៗ​​១០​រូប ដែល​ដង​ខ្លួន​ពោរពេញ​ដោយ​ស្នាម​សាក់

ចុចអាន៖តារា​ល្បី​៦​រូប ដែល​មាន​ស្នាដៃ​មនុស្សធម៌​ធំធេង សម្រាប់​ពិភពលោក

 

ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ therichest

​​