តារា​ចម្រៀង​ល្បី​ពិភពលោក​សំណព្វ​​​​ចិត្ត​អ្នក​​គាំទ្រ​​ក្លឹប​បាល់ទាត់​មួយ​ណា?

  • 2015-07-11 17:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទាត់​គឺ​ជា​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​ជាង​គេ​បំផុត​ ​ដែល​មិន​ត្រឹម​តែ​មនុស្ស​ធម្មតា ​សូម្បី​តារា​ល្បីៗ​ក៏​ចូលចិត្ត​ទស្សនា​ខ្លាំង​ណាស់​ដែរ។ ​ឥលូវ​យើង​ងាក​មក​មើល​កំពូល​តារា​ចម្រៀង​លំដាប់​ពិភពលោក​វិញ​ម្ដង​ថា ​ពួកគេ​ស្រឡាញ់​បាល់ទាត់​កម្រិត​ណា ​ហើយ​ក្រុម​ណា​ដែល​ពួកគេ​គាំទ្រ?

 

១. Justin Timberlake

 

 

កំពូល​តារា​ចម្រៀង​អាមេរិក​រូប​នេះ​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់​​ក្រុម​បិសាច​ក្រហម​ Manchester United។ ​កាល​ពី​ឆ្នាំ​ ២០០៨ ​គាត់​ធ្លាប់​និយាយ​ថា ​"ខ្ញុំ​ជា​អ្នក​គាំទ្រ​បិសាច​ក្រហម​ម្នាក់។ ​ខ្ញុំ​ជា​មិត្តភក្ដិ​របស់​ Smithy (Alan Smith) ​ដូច្នេះ​គាត់​ជា​កីឡាករ​សំណព្វចិត្ត​ខ្ញុំ ​តែ​ Ronaldo ​ក៏​ខ្លាំង​ដែរ។ ​គាត់​អស្ចារ្យ​មែនទែន។ ​ខ្ញុំ​ក៏​ចូលចិត្ត​ Rooney ​ខ្លាំង​ដូចគ្នា"។

 

២. Shakira

 

 

នៅ​មុន​ទំនាក់ទំនង​ជាមួយ​មិត្ត​ប្រុស​ Gerrad Pique ​ដែល​ជា​ខ្សែ​ការពារ​ដ៏​រឹងមាំ​របស់​ FC Barcelona ​តារា​ចម្រៀង​ស្រី​ជនជាតិ​​កូឡុំប៊ី​​​​រូប​នេះ​ជា​​អ្នកគាំទ្រ​ដ៏​ងប់ងុល​ម្នាក់​របស់​​ក្លឹប​គូ​ប្រជែង​ស្តេច​ស​ Real Madrid។

 

៣. Jay Z

 

 

ស្វាមី​របស់​ Beyonce ​គឺ​ជា​អ្នក​គាំទ្រ​របស់​ក្លឹប​កាំភ្លើង​ធំ​ Arsenal ​ដែល​ធ្លាប់​ទៅ​គាំទ្រ​ដល់​កីឡដ្ឋាន​​ជា​ច្រើន​លើក។ ​តារា​រ៉េប​អាមេរិក​ដដែល​ធ្លាប់​លើក​ឡើង​ទៀត​ថា​​ ​បើ​ឱកាស​ល្អ​គាត់​អាច​នឹង​វិនិយោគ​លើ​ក្លឹប​បាល់ទាត់​អង់គ្លេស​​មួយ​នេះ​​ទៀត​ផង។

 

​៤. ​​Enrique Iglesias

 

 

តារា​ចម្រៀង​លំដាប់​ពិភពលោក​រូប​នេះ​​ ជា​មនុស្ស​ដែល​ងប់ងល់​នឹង​បាល់ទាត់​ម្នាក់។ ​កាល​ពី​កុមារភាព​គាត់​ចង់​ហ្វឹកហាត់​ចូលលេង​ឲ្យ​ក្លឹប​ស្តេច​ស​ Real Madrid ​ទៀត​ផង។ ​តែ​ក្ដី​សង្ឃឹម​នេះ​បាន​រលាយ​បាត់​ទៅ​វិញ​ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​ធ្វើ​ឲ្យ​គាត់​ងាក​ទៅ​ចាប់​អាជីព​ជា​តារា​ចម្រៀង​រហូត​មក​ទល់​នឹង​សព្វថ្ងៃ។ ​តារា​បាល់ទាត់​សំណព្វចិត្ត​របស់​គាត់​មាន​ដូចជា​ Lionel Messi ​អ្នក​ចាំទី​ Iker Casillas ​និង​ខ្សែ​បម្រើ​ Xabi Alonso។

 

​៥. Adele ​

 

 

តារា​ចម្រៀង​​អង់គ្លេស​ដែល​ឈ្នះ​ពាន​រាប់​មិន​អស់​រូប​នេះ​​គឺ​ជា​​អ្នក​គាំទ្រ​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​ត្បិត​ជា​កន្លែង​ដែល​នាង​កើត។ ​​ម្ចាស់​ពានរង្វាន់​ Grammy ​​៦​ ពាន​នៅ​ឆ្នាំ ​​២០១២ ​តែង​បង្ហាញ​មុខ​គាំទ្រ​​ក្លឹប​នៅ​កីឡដ្ឋាន​ផ្ទាល់​ជាមួយ​មិត្ត​​ប្រុស​ជា​រឿយៗ​ ​បើ​ទោះ​ក្លឹប​ដែល​នាង​ស្រឡាញ់​មិន​សូវ​ឈ្នះ​ពាន​ក៏​ដោយ។

 

៦. Justin Beiber

 

 

តារា​ចម្រៀង​សម្បូរ​រឿងអាស្រូវ​កាណាដា​ក៏​ចូលចិត្ត​បាល់ទាត់​ខ្លាំង​ដែរ ​ហើយ​​ក្លឹប​សំណព្វ​របស់​គេ​គឺ​ FC Barcelona។ ​​​​កាល​ពី​ឆ្នាំ ​​២០១១ ​​ម្ចាស់​បទ​ "Boy Friend” ​បាន​ទៅ​ទស្សនកិច្ច​ដល់​ទឹកដី​ Camp Nou ​និង​លេង​ជាមួយ​ក្រុម​បាល់ទាត់​អេស៉្បាញ​ដដែល​ផង។

 

៧.​ Katy Perry

 

 

តារា​ចម្រៀង​អាមេរិក​ដែល​ពូកែ​លេង​ពណ៌​សក់​ប្លែកៗ​គឺ​ជា ​​​អ្នក​គាំទ្រ​ក្លឹប​ West Ham United។ ​​​ការ​គាំទ្រ​ក្លឹប​ញញួរ​ធំ​គឺ​ដោយសារ​អតីត​ស្វាមី​​តារា​កំប្លែង​ Russel Brand ​គឺ​ជា​ Fan ​ផ្កាប់​មុខ​របស់​ក្លឹប​នេះ។

 

៨.​ Harry Styles (ក្រុម​ចម្រៀង​ One Direction)

 

 

កាល​ពី​ខែ​មិនា ​២០១៣ ​​Harry Styles ​​បាន​ប្រកាស​ប្រាប់​ពិភពលោក​​ថា​ខ្លួន​ជា​អ្នក​គាំទ្រ​បិសាច​ក្រហម​ក្នុង​ការ​សម្ដែង​របស់​ខ្លួន​ដោយ​ពាក់​អាវ​ក្រុម ​Manchester United ​ដោយ​មាន​ឈ្មោះ Rio Ferdinand ​នៅ​ពីក្រោយ​ផង។ ​​មាន​របាយការណ៍​ថា ​ក្រោយ​ការ​សម្ដែង​នោះ​ អតីត​ខ្សែ​ការពារ​ជម្រើស​អង់គ្លេស​ Rio ​បាន​បើក​ទ្វារ​ភោជនីយដ្ឋាន​របស់​ខ្លួន​ដល់​ម៉ោង​ ២ ​យប់​ដើម្បី​​អាច​ញ៉ាំ​អាហារ​ជាមួយ​ក្រុម 1D។

 

៩. ​Miley Cyrus

 

 

ឃើញ​តែ​អាវ​ក៏​អ្នក​អាច​ដឹង​ច្បាស់​ដែរ​ថា ​Miley Cyrus ​គឺ​ជា​អ្នក​គាំទ្រ​ក្លឹប​បិសាច​ក្រហម​ម្នាក់។

  ​

អាន៖ រំលឹក​៣​បទ​ដំបូង​​ដែល​នាំ​ឲ្យ​អ្នក​ស្គាល់​ Big Bang ​

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​sportskeeda