​មើល​រឿង​ ឈិន​​ ឡុង​ច្រើន​ តែ​ដឹង​រឿង​ដំបូង​​របស់​គាត់​នៅ​​​ហូលីវូដ​​​​​​ចំណងជើង​អ្វី​ទេ?

  • 2015-07-11 22:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់​ថា ​មិន​មាន​រឿង​ដែល​សម្ដែង​ដោយ​ ឈិន ឡុង​តិច​ទេ ​ដែល​អ្នក​បាន​ទស្សនា​ទាំង​រឿង​ថត​នៅ​ចិន ​និង​ហូលីវូដ។ ​​តែ​មាន​ប៉ុន្មាន​នាក់​ដែល​ដឹង​ថា ​រឿង​ដំបូង​ដែល​តារា​ក្បាច់​គុន​កំប្លែង​រូប​នេះ​សម្ដែង​ដើម្បី​ហក់​ចូល​ទីផ្សារ​ហូលីវូដ​មាន​ចំណង​ជើង​​អ្វី?

 

 

​​រឿង​ដំបូង​ក្នុង​បំណង​ហក់​ចូល​ទៅ​ពិភព​ភាពយន្ត​ល្បី​អាមេរិក​គឺ​រឿង​ "The Big Brawl” ​ឆ្នាំ ​១៩៨០ ​​​តែ​មិន​ទទួល​បាន​ជោគជ័យ​​ទេ។ ​​បន្ទាប់​ពី​នោះ​ ឈិន​ ឡុង​បាន​បន្ត​សម្ដែង​រឿង​ពីរ​ទៀត​គឺ​ “Cannonball Run” ​ឆ្នាំ​ ១៩៨៤ ​និង​ “The Protector”​ នៅ​ឆ្នាំ ​១៩៨៥ ​​ ដើម្បី​​សាង​កេរ្ថ៍ឈ្មោះ​នៅ​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ។ ​តែ​ប៉ុន្មាន​រឿង​នេះ​នៅ​តែ​មិន​អាច​ឲ្យ​កំពូល​តារា​សម្ដែង​ចិន​ទទួល​បាន​ការ​គាំទ្រ​នៅ​ទឹកដី​អាមេរិកដដែល។ ​​​បរាជ័យ​​​​នោះ​​មក​ពី​កត្តា​ពីរ​ទីមួយ​គឺ​មក​ពី​ភាសា​អង់គ្លេស​របស់​គាត់​និយាយ​មិន​សូវ​បាន​ល្អ ​និង​ទី​ពីរ​គឺ​ ការ​ប្រូម៉ូសិន​ខ្សោយ។ ​​

 

ការ​តស៊ូ​មិន​បោះបង់​​ទី​បំផុត​គាត់​ទទួល​ជោគជ័យ​ក្រោយ​ថត​រឿង​ "Rumble in the Bronx” ​នៅ​ឆ្នាំ ​១៩៩៥ ​​ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​សម្បើម​ ហើយ​ចាប់​ពី​ពេល​នោះ​មក​ស្នាដៃ​សម្ដែង​របស់​គាត់​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ហូលីវូដ​រហូត​​​​ល្បី​ឈ្មោះ​បោះ​សំឡេង​មក​ដល់​សព្វ​ថ្ងៃ។

 

ទស្សនា​ការ​សម្ដែង​របស់​ឈិន ឡុង​ក្នុង​រឿង "The Big Brawl"៖

 

https://www.youtube.com/watch?v=RmRRd_SMzyk

 

អាន៖ ​រំលឹក​៣​បទ​ដំបូង​​ដែល​នាំ​ឲ្យ​អ្នក​ស្គាល់​ Big Bang ​

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Askmen