Van Persie ​ទៅ​ដល់​ទួរគី អ្នកគាំទ្រ​ច្រើន​​​កុះករ​​​អន្ទះសា​ចង់​ជួប​

  • 2015-07-13 15:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ហុល្លង់​ Robin van Persie ​បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ទួរគី​ហើយ បន្ទាប់​ពី​​ព្រមព្រៀង​ផ្ទេរ​ពី​ក្លិប​ Manchester United ទៅ​លេង​ឲ្យ​ Fenerbahce ​ខណៈ​ដែល​អ្នកគាំទ្រ​​ច្រើន​កុះករ​ រង់​ចាំ​​ទទួល​​នៅ​ប្រលានយន្តហោះ​ម្សិល​មិញ។

 

 

Van Persie ​បាន​ទៅ​ដល់​ប្រលានយន្តហោះ Sabhia Gokcen International Airport ​ក្នុង​ទីក្រុង​ Istanbul ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ​បន្ទាប់​ពី​ចាក​ចេញ​​ពី Manchester Airport។ អតីត​ខ្សែ​ប្រយុទ្ធ​កាំភ្លើង​ធំ​ Arsenal រូប​នេះ ទៅ​ដល់​​ប្រទេស​ទួរគី​ទាំង​ស្នាម​ញញឹម​ ដោយ​ពាក់​កន្សែង​​ក្រុម​ Fenerbahce ​​ហើយ​អ្នកគាំទ្រ​ជា​ច្រើន​អន្ទះសា​ចង់​ជួប​ ​ដោយ​ប្រជ្រៀត​គ្នា​ និង​មាន​ដុត​ភ្លើង​ទៀត​ផង។

 

​ខ្សែ​ប្រយុទ្ធ​ ដែល​ស៊ុត​ឲ្យ​បិសាច​ក្រហម​​​បាន​ ​៥៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ១០៥​ប្រកួត​ និង​​​ទៅ​​ចូល​រួម​ជាមួយ​​អតីត​មិត្ត​រួម​ក្រុម​ Nani ​ហើយ​នឹង​ចុះ​កិច្ចសន្យា ​៣​ឆ្នាំ ​និង​​ទទួល​បាន​ថ្លៃ​ឈ្នួល​​ប្រចាំ​សប្ដាហ៍​ ២៤០ ០០០​ផោន ខណៈ​ដែល​តម្លៃ​ខ្លួន​នៃ​ការ​ផ្ទេរ​នេះ ក្លិប​ទាំង​២​​ពុំ​បាន​បង្ហាញ​ឡើយ៕

 

 

 

 

 

 

 

 

 

 

-ចុចអាន៖ ក្មេង​ប្រុស​ម្នាក់​យំ​ស្ទើរ​គាំង ពេល​ដឹង​ថា Van Persie ចាកចេញ​ពី Man Utd

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម