​បាក់​ឌុប​​​ព្រឹក​មិញ​​​បេក្ខជន​​ភាគ​ច្រើន​​ធ្វើ​មិន​បាន​ ៥០%​ ទេ!

  • 2014-10-13 19:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“​​ប្រលង​​ព្រឹក​មិញ​​​តឹង​ដូច ​​ការ​ប្រលង​លើក​ទី​​១ ហើយ​​រឿង​​បែក​វិញ្ញាសា​​ក៏​អត់​ឭ​​បែក​ដែរបង​​”។ ទាំង​នេះ​គឺ​​ការ​រៀប​រាប់​​របស់​យុវជន​​ ប៊ុន  ថាន​ ​​ប្រាប់​ Sabay បន្ទាប់​​ពី​ចេញ​មណ្ឌល​ប្រលង​នៅ​​វិទ្យាល័យ​វត្ត​កោះ​នៅ​មុន​​នេះ​។ ​យុវជន​រូប​នេះ​បាន​​រៀប​រាប់​​ថា​ ​ទាំង​​គ្រូ​​អនុរក្ស​ និង​ក្រុម​អ្នក​សង្កេត​ការណ៍​ ​កាន់​តែ​​ច្រើន​ជាង​មុន​។ ដូច្នេះ​​​​ទាំង​អស់​​គ្នា​គ្មាន​​​​អ្វី​​បាន​​ក្រៅ​ពី​​ប្រឹង​សរសេរ​ដោយ​ខ្លួន​ឯង​ឡើយ​។ "ខ្ញុំ​ធ្វើ​​បាន​​​ជាង​ ៤០ %​ ប៉ុន្តែ​សង្ឃឹម​​​ច្រើន​​ជាង​​លើក​​មុន​”។ ប៊ុន ថាន បន្ថែម​។

 
 

យុវជន តីន វ៉ាន់​ បេក្ខជន​​ម្នាក់​ផេ្សង​​​ប្រលង​ នៅ​​​វិទ្យាល័យ​ជា​​ស៊ីម​​ ព្រះ​យុគន្ធ​ក៏​បាន​រៀប​រាប់​ដែរ​ថា​ ខ្លួន​ធ្វើ​​ហើយ​មិន​ដល់​ ៥០​%​​ លើ​វិញ្ញាសា​គីមី​​​ម៉ោង​ដំបូង​ ហើយ​បេក្ខជន​ជា​ច្រើន​ទៀត ក្នុង​បន្ទប់​​ជាមួយ​​គ្នា​​​ក៏​ដូច​គ្នា​ដែរ។ "ខ្ញុំ​មិន​ទាន់​ហ៊ាន​​និយាយ​​ថា​ ជាប់​ប៉ុន្មាន​​ភាគ​រយ​ទេ​ ព្រោះ​ត្រូវ​រង់​ចាំ​ល្ងាច​នេះ​ នឹង​ស្អែក​ទើប​អាច​ដឹង​ច្បាស់​”។​ “​ប្រលង​លើក​នេះ​​ វិន័យ​ដូច​ធូរ​ជាង​លើក​​មុន។ ប៉ុន្តែ​​​​ភាគ​ច្រើន​នៅ​តែ​ធ្វើ​បាន​តិច​​​”។ ​ទាំង​នេះ​គឺ​ជា​ការ​រៀប​រាប់ ​របស់​យុវជន វីដាល​ ប្រាប់​ Sabay ​​​ក្រោយ​ចេញ​ពី​មណ្ឌល​​ប្រលង​។ ​វិដាល​ បាន​រៀបរាប់​ថា ​ធ្វើ​បាន​​ជាង​ ៥០​% លើ​វិញ្ញាសា​គីមី​ និង​ជីវៈវិទ្យា​ ប៉ុន្តែ​​​មិន​​សូវ​មាន​ទំនុក​ចិត្ត​ថា​ ត្រូវ​ទាំង​អស់​ឡើយ​។

 

ទោះ​យ៉ាង​ណា ​យុវជន ប៉ាលី​ បេក្ខជន​ប្រលង​ម្នាក់​​ផេ្សង​ទៀត ​នៅ​មណ្ឌល​វត្តកោះ​​បាន​​រៀប​រាប់​ថា ​​លទ្ធ​ផល​​មួយ​ព្រឹក​​មក​នេះ​​​មាន​សង្ឃឹម​ច្រើន​ ព្រោះ​វិញ្ញាសា​ចេញ​មក​​អាច​ធ្វើ​បាន​ប្រមាណ​ ៧០​%។ ​បាលី​ រៀប​រាប់​​ទៀត​ថា​ វិញ្ញាសា​​ភាគ​ច្រើន​ចេញ​មក​​​រាង​ធូរ​​ជាង​ការ​ប្រលង​លើក​មុន​។ "បេក្ខជន​ ក្នុង​បន្ទប់​ខ្ញុំ​ឃើញ​អាច​ធ្វើ​បាន​​ប្រហាក់​ប្រហែល​​គ្នា​។ នេះ​អាច​ថា​វិញ្ញាសា​រាង​ធូរ​ជាង​មុន​”។

 

ការ​ប្រលង​បាក់ឌុប​​មាន​បេក្ខជន​ ៦៧០០០ នាក់​ ដោយ​ចែក​​ជា ១១៧ មណ្ឌល​។​ ចំណែក​លទ្ធផល​ប្រលង​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤៕

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី