“Minions” បើក​ឆាក​ភ្លាម​រក​បាន​ជិត ៤០០លាន​ដុល្លារ

  • 2015-07-13 17:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​​តុក្កតា "Minions” របស់​ផលិតកម្ម Universal បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​លើ​តារាង​ចំណូល​ភាពយន្ត​ Box Office ​សប្ដាហ៍​នេះ ដោយ​អាច​រក​បាន ១១៥,២លាន​ដុល្លារ​ពី​ការ​បញ្ចាំង​រយៈ​ពេល ៣ថ្ងៃ​ដំបូង នៅ​អាមេរិក និង ២៨០,៥លាន​ដុល្លារ​ទៀត​ពី​ប្រទេស​ផ្សេង​ៗ។ សរុប​ទាំង​អស់ សប្ដាហ៍​ទី​មួយ​នេះ "Minions” អាច​រក​ចំណូល​បាន ៣៩៥,៧លាន​ដុល្លារ។

 

 

"Minions” ​រៀបរាប់​ពី​ដំណើរ​ផ្សងព្រេង​របស់​តុក្កតា Minions ​ទាំង​៣​រួម​មាន Stuart, Kevin និង Bob មុន​ពេល​ពួក​គេ​ជួប​ Gru ​ដែល​ជា​ចៅហ្វាយ​របស់​ពួក​គេ​ក្នុង​រឿង “Despicable Me” (ចេញ​ឆ្នាំ ២០១០)និង​រឿង “Despicable Me 2” (ចេញ​ឆ្នាំ ២០១៣)។

 

ងាក​មក​ចំណាត់ថ្នាក់​ទី​ពីរ​​​ គឺ​បាន​ទៅ​លើ​​ខ្សែ​ភាពយន្ត "Jurassic World” ដែល​បាន​គ្រង​តំណែង​លេខ​១​កាល​ពី​៤​សប្ដាហ៍​មុន។ សប្ដាហ៍​នេះ ខ្សែ​ភាពយន្ត​សួន​ដាយណូស័រ​មួយ​នេះ​នៅ​តែ​អាច​រក​បាន ១៨,១​លាន​ដុល្លារ​នៅ​អាមេរិក ដែល​សរុប​ចំណូល​ទាំង​អស់​គឺ ១,៤ពាន់​លាន​ដុល្លារ​ហើយ។

 

ចំណាត់ថ្នាក់​លេខ​៣ សប្ដាហ៍​នេះ គឺ​ខ្សែ​ភាពយន្ត​តុក្កតា​របស់​ក្រុមហ៊ុន Pixar រឿង "Inside Out” ដែល​អាច​រក​ចំណូល​បាន ១៧,១លាន​ដុល្លារ ហើយ​ចំណាត់ថ្នាក់​លេខ​៤ គឺ​ខ្សែ​ភាពយន្ត​វិទ្យាសាស្ត្រ "Terminator: Genisys” របស់​តារា​សម្ដែង Arnold ដែល​អាច​រក​បាន ១៣,៧លាន​ដុល្លារ។

 

ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០​លើ​តារាង​ចំណូល​ភាពយន្ត Box Office នៅ​អាមេរិក​សប្ដាហ៍​នេះ (ចំណូល​ចុង​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី​១០-១២ខែ​កក្កដា)៖

 

. ចំណងជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
Minions ១១៥,២​លាន​ដុល្លារ ១១៥,២​លាន​ដុល្លារ
Jurassic World ១៨,១​លាន​ដុល្លារ ៥៩០,៦​លាន​ដុល្លារ
Inside Out ១៧,១​លាន​ដុល្លារ ២៨៣,៦​លាន​ដុល្លារ
Terminator: Genisys ១៣,៧លាន​ដុល្លារ ៦៨,៧​លាន​ដុល្លារ
The Gallows ១០​លាន​ដុល្លារ ១០​លាន​ដុល្លារ
Magic Mike XXL ,៦​លាន​ដុល្លារ ៤៨,៣​លាន​ដុល្លារ
Ted 2 ,៦​លាន​ដុល្លារ ៧១,៦លាន​ដុល្លារ
Self/Less ,៣​លាន​ដុល្លារ ,៣​លាន​ដុល្លារ
Baahubali: The Beginning ,៥​លាន​ដុល្លារ ,៥​លាន​ដុល្លារ
១០ Max (2015) ,៤លាន​ដុល្លារ ៣៣,៧​លាន​ដុល្លារ
ទស្សនា​ឈុត​ខ្លី​ៗ​ពី​ខ្សែ​ភាពយន្ត​ជាប់​ចំណាត់ថ្នាក់​លេខ ១-៥៖

១. “Minions”

២. “Jurassic World”

៣. “Inside Out”

៤. “Terminator: Genisys”

៥. “The Gallows”

ចុចអាន៖ភាពយន្ត​ដែល​ផលិត​តាម​រឿង​ត្លុក​ល្បី​​ តែ​​មិន​​​ជោគជ័យ​ខាត​វាល់​លាន​ដុល្លារ

ចុចអាន៖តួ​អង្គ​ “Power Rangers” ចាស់​ៗ ​​ទៅ​ដល់​ណា​អស់​ហើយ​ឥលូវ​នេះ?

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ screenrant

អត្ថបទថ្មី