តួ​អង្គ​ "Power Rangers” ចាស់​ៗ ​​ទៅ​ដល់​ណា​អស់​ហើយ​ឥលូវ​នេះ?

  • 2015-07-09 13:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Power Rangers” គឺ​ជា​ភាពយន្ត​​ទូរទស្សន៍​ដ៏​ល្បីល្បាញ​សម្រាប់​កុមារ​ទូទាំង​ពិភពលោក​ក្នុង​អំឡុង​ទសវត្ស ៩០។ មក​ទល់​ពេល​នេះ ភាពយន្ត​នេះ​មាន​អាយុ​កាល​ជាង ២ទសវត្ស​ហើយ។ ​ប្រិយមិត្ត​ចង់​ដឹង​ទេ ថា​តួ​អ្នក​ក្លាហាន Power Rangers ទាំង​ពីរ​ស៊េរី​បាន​ក្លាយ​ជា​អ្វី​ខ្លះ​ហើយ​នា​ពេល​បច្ចុប្បន្ន? ចង់​ដឹង​ចម្លើយ​សូម​តាមដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

 

Austin St. John សម្ដែង​ជា​តួ Power Ranger ពណ៌​ក្រហម Jason Lee Scott

 

ក្រោយ​បំពេញ​ការងារ​ជា​ជំនួយ​ការ​វេជ្ជបណ្ឌិត និង​អ្នក​ពន្លត់​អគ្គីភ័យ​ St. John បាន​​ចូល​បម្រើ​ទ័ព​អាមេរិក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ St. John នឹង​ត្រលប់​មក​​កាន់​អាជីព​សម្ដែង​វិញ​ តាម​រយៈ​ខ្សែ​ភាពយន្ត​ថ្មី​រឿង "Survival’s End”។

 

 

Walter Jones សម្ដែង​ជា​តួ Power Ranger ពណ៌​ខ្មៅ Zack Taylor

 

Jones បាន​បន្ត​អាជីព​សម្ដែង​មក​ដល់​បច្ចុប្បន្ន ដោយ​បាន​សម្ដែង​ជា​តួ​រាយរង​ក្នុង​ខ្សែ​ភាពយន្ត​មួយ​ចំនួន​ដូច​ជា “Vampire Slayer” និង “The Shield” និង​ជា​តួ​ឯក​ក្នុង​រឿង "Malibu Shores”។

 

 

Amy Jo Johnson សម្ដែង​ជា​តួ Power Ranger ពណ៌​ផ្កាឈូក Kimberly Ann Hart

 

ក្រោយ​ឈប់​សម្ដែង​រឿង "Power Rangers” Johnson បាន​ទទួល​ជោគជ័យ​ម្ដង​ទៀត​តាម​រយៈ​ការ​សម្ដែង​តួ​ឯក​ក្នុង​រឿង​ភាគ "Felicity”។

 

 

David Yost សម្ដែង​ជា​តួ Power Ranger ពណ៌​ខៀវ Billy Cranston

 

តាំង​ពី​បញ្ចប់​រឿង "Power Rangers” មក Yost បាន​​ផ្លាស់​ប្ដូរ​ពី​អាជីព​សម្ដែង​មុខ​កាមេរ៉ា មក​ជា​អាជីព​ក្រោយ​កាមេរ៉ា​វិញ គឺ​ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍។

 

 

Jason David Frank សម្ដែង​ជា​តួ Power Ranger ពណ៌​បៃតង Thomas “Tommy” Oliver

 

តារា​សម្ដែង Frank បាន​បន្ត​អាជីព​ជា​អ្នក​ប្រដាល់​ក្បាច់​គុន​ចម្រុះ (MMA)។

 

 

Steve Cardenas សម្ដែង​ជា​តួ Power Ranger ពណ៌​ក្រហម​ទី​ពីរ​ Rocky DeSantos

 

Steve Cardenas បាន​ក្លាយ​ជា​គ្រូ​បង្ហាត់​ក្បាច់​គុន ហើយ​ឥលូវ​នេះ​គេ​បាន​បើក​សាលា​បង្ហាត់​គុន​ផ្ទាល់​ខ្លួន​នៅ​រដ្ឋ California មួយ និង​នៅ​រដ្ឋ Texas មួយ។

 

 

Karan Ashley សម្ដែង​ជា​តួ Power Ranger ពណ៌​លឿង​ទី​ពីរ Aisha Campbell

 

អតីត​តួ​ Power Ranger ពណ៌​លឿង Ashley ឥលូវ​នេះ​បាន​ក្លាយ​ជា​ពិធីការិនី​ម្នាក់ ក្នុង​កម្មវិធី​វិទ្យុ UnCensored Radio។ ដោយ​ឡែក​តារា​សម្ដែង Thuy Trang ដែល​បាន​សម្ដែង​ជា​តួ Power Ranger លឿង​ស៊េរី​ទី​មួយ​ បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​កាល​ពី​ឆ្នាំ​២០០១។

 

 

Catherine Sutherland សម្ដែង​ជា​តួ Power Ranger ពណ៌​ផ្កាឈូក​ទី​ពីរ Katherine “Kat” Hillard

 

Sutherland បាន​បន្ត​អាជីព​សម្ដែង​ធម្មតា ដោយ​បាន​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាពយន្ត "The Cell” និង​ពាណិជ្ជកម្ម​នំ "Rice Krispies”។

 

 

Johnny Yong Bosch សម្ដែង​ជា​តួ Power Ranger ពណ៌​ខ្មៅ​ទី​ពីរ Adam Park

 

Bosch បាន​ក្លាយ​ជា​អ្នក​បញ្ចូល​សំឡេង​ដ៏​ល្បីល្បាញ​ក្នុង​ខ្សែ​ភាពយន្ត​គំនូរជីវចល និង​វីដេអូ​ហ្គេម និង​ធ្លាប់​បាន​បញ្ចូល​សំឡេង​ក្នុង​ខ្សែ​ភាពយន្ត​ជាង ១០០រឿង ៕

 

 

តើ Power Ranger ពណ៌​អ្វី​ជា idol របស់​ប្រិយមិត្ត​កាល​ពី​ក្មេង?

 

ចុចអាន៖៨​យ៉ាង​ដែល​អ្នក​ប្រហែល​មិន​ដឹង​ពី​តុក្កតា​ឆ្មា​កណ្ដុរ​

ចុចអាន៖“Kungfu Panda” ចេញ trailer វគ្គ​៣ សើច​ក៏​សើច យំ​ក៏​យំ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖buzzfeed

អត្ថបទថ្មី