Schweinsteiger ចេញស្ប៉តឲ្យកាស Beats ទាក់ទងការផ្ទេរទៅ Man Utd
- 2015-07-13 17:25:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Schweinsteiger ចេញស្ប៉តឲ្យកាស Beats ទាក់ទងការផ្ទេរទៅ Man Utd
ចន្លោះមិនឃើញ
កាស Beats បានចេញស្ប៉តពាណិជ្ជកម្មរបស់ខ្លួនមួយ និយាយអំពីខ្សែបម្រើអាល្លឺម៉ង់ Bastian Schweinsteiger ដែលបានសម្រេចចិត្តចាកចេញពីក្លិប Bayern Munich ទៅកាន់ Manchester United កាលពីថ្ងៃសៅរ៍។
ក្នុងឈុតផ្សព្វផ្សាយកាសថ្មី Beats Solo2 Wireless នោះ បាននិយាយរៀបរាប់ពីប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលបានចំណាយពេល១៧ឆ្នាំលេងនៅកីឡដ្ឋាន Allianz Arena និងបានលេងឲ្យក្រុមជាង៥០០ប្រកួត ខណៈដែលវីរបុរសក្រុម Bayern រូបនេះ បានជួយឲ្យក្លិបឈ្នះពានជាច្រើន ហើយក៏ជាវីរបុរសអាល្លឺម៉ង់ ដែលជួយឲ្យក្រុមជម្រើសជាតិឥន្ទ្រីដែក លើកពាន World Cup 2014 នៅប្រេស៊ីលផងដែរ៕
តោះ! ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
-ចុចអាន៖ Schweinsteiger យល់ព្រមចូលរួមជាមួយ Man Utd ហើយ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bleacherreports