Schweinsteiger យល់​ព្រម​ចូល​រួម​ជាមួយ Man Utd ហើយ

  • 2015-07-11 15:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bastian Schweinsteiger ​បាន​យល់​ព្រម​ចូល​រួម​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United ​ហើយ​ក្នុង​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ។ នេះ​បើ​តាម​កាសែត Bild ​របស់​អាល្លឺម៉ង់​បាន​ចុះ​ផ្សាយ។

 

 

 

 

ខ្សែ​បម្រើ Schweinsteiger ​ត្រូវ​បាន​ប្រភព​ពី​ប្រទេស​អាល្លឺម៉ង់​បញ្ជាក់​យ៉ាង​ច្បាស់​ថា​នឹង​ចូល​រួម​ជាមួយ​បិសាច​ក្រហម​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ហើយ​កត្តា​ដែល​ធ្វើ​ឱ្យ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​សម្រេច​ចិត្ត​មក​ Old Trafford ​គឺ​ដោយសារ​តែ​លោក Louis van Gaal ។ កីឡាករ​ដែល​ជួយ​អាល្លឺម៉ង់​លើក​ពាន World Cup 2014 ​រូប​នេះ​នឹង​មក​ពិនិត្យ​សុខភាព​នៅ​ក្លិប​ Man Utd ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដើម្បី​ចុះ​កុងត្រា​ជា​ផ្លូវការ​ផង​ដែរ។

 

កាសែត Bild ​បាន​បន្ថែម​ទៀត​ថា​តម្លៃ​ខ្លួន​របស់​ខ្សែ​បម្រើ​រូប​នេះ​អាច​នឹង​១៥​លាន​ផោន (ប្រហែល ២៣ ​លាន​ដុល្លារ)​ ហើយ​រូប​គេ​ផ្ទាល់​នឹង​បាន​ទទួល​៧,២​លាន​ផោន​ (ប្រហែល ១១ ​លាន​ដុល្លារ) ក្នុង​មួយ​ឆ្នាំ​ក្នុង​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​នោះ។

 

 

Schweinsteiger ​ជា​យុវជន​របស់ Bayern ​ហើយ​រូប​គេ​បាន​ចូល​លេង​នៅ​ឈុត​ធំ​ក្នុង​ឆ្នាំ​២០០២។ រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ ខ្សែ​បម្រើ​រូប​នេះ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​ធំ​ៗ​ជា​ច្រើន​ដូចជា Bundesliga ​៨​ដង , DFB-Pokal ​៧​ដង , UEFA Champions League ​១​ដង , UEFA Super Cup ​១​ដង​និង​ FIFA Club World Cup ​១​ដង៕

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail