តារាស្រីទាំង៣ក្នុងរឿងព្រះនាងយ៉េយ៉េជោគជ័យខ្លាំងក្នុងអាជីព
- 2015-07-13 19:09:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីទាំង៣ក្នុងរឿងព្រះនាងយ៉េយ៉េជោគជ័យខ្លាំងក្នុងអាជីព
ចន្លោះមិនឃើញ
ប្រិយមិត្តប្រាកដជាចាំបានរឿង “My Fair Princess” ឬអ្នកស្គាល់ថារឿង "ព្រះនាងយ៉េយ៉េ" ដែលបានចាក់បញ្ចាំងនៅឆ្នាំ១៩៩៨ និងមានការចូលរួមសម្ដែងពីតារាស្រីបីនាក់គឺ Zhao Wei ឬត្រចៀកកាំ, Fan Bing Bing និង Ruby Lin។ អ្វីដែលគួរចាប់អារម្មណ៍តារាទាំងបីដែលដើរតួជាបងប្អូនស្រីជាមួយគ្នាក្នុងរឿងនេះគឺសុទ្ធតែមានឈ្មោះបោះសំឡេងដូចគ្នាទាំងក្នុងសិល្បៈ និង មុខជំនួញក្នុងពេលបច្ចុប្បន្ន។
ខាងក្រោមជាប្រវត្តិខ្លះៗរបស់នាក់ទាំង៣៖
១ Ruby Lin
តារាវ័យ៣៩ឆ្នាំនេះបច្ចុប្បន្នមានមុខងារជាផលិតករទូរទស្សន៍ ប្រធានផ្នែកសិល្បៈ និងជាតារាចម្រៀង។ តារាសម្ដែងកើតនៅតៃវ៉ាន់នេះមា Follower ក្នុងបណ្ដាញសង្គម Sina Weibo របស់ខ្លួនដល់ទៅ៦០លាននាក់។ នៅឆ្នាំ ២០១០ Ruby ទទួលភាពល្បីល្បាញជាថ្មីម្ដងទៀតបន្ទាប់ពីបានចូលរួមសម្ដែងក្នុងរឿងបែបបុរាណ “Beauty's Rival in Palace” និង “Three Kingdoms”។ Ruby Lin បានចាប់ផ្ដើមផលិតរឿងដំបូងក្នុងរឿង "The Glamorous Imperial Concubine" នៅឆ្នាំ២០១១ និងរួមសម្ដែងខ្លួនឯងក្នុងរឿងនេះផងដែរ។ ត្បិតតែ រឿងដែលនាងផលិតដំបូងមិនបានឈរកំពូលតារាងរឿងភាគទូរទស្សន៍របស់ចិនក៏ដោយប៉ុន្តែ វាបានបង្កើតកំណត់ត្រាមានអ្នកចូលទស្សនា៣០០លាននាក់ក្នុងរយៈពេល១៧ថ្ងៃក្នុងវិបសាយ Youku។
២ Fan Bingbing
ក្នុងឆ្នាំ២០០៣ នាងបានសម្ដែងក្នុងរឿង "Cell Phone” ដែលបានក្លាយជារឿងចិនដែលបានរកចំណូលបានច្រើនជាងគេប្រចាំឆ្នាំ។ ចាប់តាំងពីពេលនោះមកកេរ្តិ៍ឈ្មោះរបស់តារាវ័យ៣៣ឆ្នាំនេះកាន់តែល្បីជាបន្តបន្ទាប់និងទទួលបានពានរង្វាន់ពីកម្មវិធីជាច្រើនដូចជា “Golden Horse Film Festival”, “Eurasia International Film Festival”, "Tokyo International Film Festival”, “Beijing College Student Film Festival” និង “Huading Awards” តាមរយៈរឿងដែលនាងសម្ដែងដូចជា “Lost in Beijing” (២០០៧), “Double Xposure” (២០១២) និង “White Haired Witch” (២០១៤)។ Fan Bingbing ក៏បានសម្ដែងក្នុងរឿងដែលនិយាយបរទេសជាច្រើនផងដែររួមមាន រឿងបារាំង “Stretch” រឿងកូរ៉េ "My Way “និងរឿងហូលីវូដ"X-Men: Days of Future Past"។
៣. Zhao Wei
Zhao Wei ឬត្រចៀកកាំ បានឈ្នះពាន “ Golden Eagle Award" សម្រាប់ការសម្ដែងក្នុងរឿង "My Fair Princess”។ តារាវ័យ៣៩ឆ្នាំ ធ្លាប់សម្ដែងក្នុងរឿងល្បីៗជាច្រើនជាប់ក្នុងតារាង box-office រួមមាន “Shaolin Soccer” (២០០១), “Red Cliff” (២០០៨-២០០៩) និង “Painted Skin: The Resurrection” (២០១២)។ តារាកើតក្នុងខេត្ត Anhui ធ្លាប់បានទទួលពានរង្វាន់ពីកម្មវិធីធំៗជាច្រើនមានដូចជា "Shanghai International Film Festival”, “Huabiao Awards”, ”Changchun Film Festival”, “Hundred Flowers Awards” និង “Shanghai Film Critics Awards” សម្រាប់រឿងដែលនាងសម្ដែងគឺរឿង “Mulan: Rise of a Warrior” (២០០៩)។ ក្នុងឆ្នាំ២០១៣ Zhao ចេញដឹកនាំរឿងដំបូងរបស់ខ្លួនគឺរឿង “So Young” តាមរយៈរឿងនេះបានបំបែកកំណត់ត្រាធ្វើឲ្យនាងក្លាយជាអ្នកដឹកនាំរឿងស្រីចិនរកចំណូលបានច្រើនជាងក្នុងពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ។ ហើយរឿងនេះផងដែរបានក្លាយជារឿងដែលរកប្រាក់ចំណូលបានច្រើនជាងក្នុងប្រទេសចិន។ នៅក្នុងឆ្នាំ២០១៤ នាងក៏បានត្រលប់ចូលសម្ដែងវិញបន្ទាប់ពីបាត់មុខអស់រយៈពេល២ឆ្នាំ។ Zhao បានឈ្នះពានតារាសម្ដែងស្រីឆ្នើមក្នុងកម្មវិធី Hong Kong Film Award និង Hong Kong Film Critics Society Award។
អាន៖ មុនឈានដល់ចំណុចកំពូលរ៉ាំបូធ្លាប់ក្រដល់ថ្នាក់លក់ខ្ទេចខ្ទីសូម្បីសុនខ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dramafever