ស្ថិតិ​ថ្មី​បង្ហាញ​ថា​នារី​វ័យ​ក្មេង​មើល​រឿង​សិច​កើន​ឡើង​ខ្លាំង

  • 2015-07-13 21:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ស្ទាប​ស្ទង់​មួយ​ដែល​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Daily Mail របស់​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ថា នារី​វ័យ​ក្មេង​ចាប់​ផ្ដើម​មើល​រឿង​អាសអាភាស​ច្រើន​បំផុត​មិន​ធ្លាប់​មាន។ ​

 

 

ស្ទើរ​តែ​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ ដែល​ចូល​ទៅ​មើល​វិបសាយ​សិច​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក គឺ​ជា​នារី​ដែល​មាន​អាយុ​ក្រោម ៣៥ឆ្នាំ​។ ចំនួន​នេះ​ស្មើ​នឹង​ប្រមាណ ២៤​ភាគ​រយ នៃ​ចំនួន​មនុស្ស​ដែល​ចូល​ទៅ​បើក​មើល​ខ្សែ​ភាព​យន្ត​ក្ដៅ​សាច់ ធ្វើ​ឲ្យ​វិបសាយ​រឿង​សិច​ដ៏​ធំ​ជាង​គេ​មាន​អ្នក​បើក​មើល ៧៨​ពាន់​លាន​ដង។

 

កត្តា​ចម្បង​បំផុត​ដែល​ធ្វើ​ឲ្យ​ចំនួន​នារី​មើល​រឿង​សិច​កើន​ឡើង​យ៉ាង​គំហុក បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ទូរសព្ទ smartphone ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ។ កាល​ពី​មុន ពួក​គេ​អាច​មាន​ការ​លំបាក​ក្នុង​ការ​បើក​មើល ប៉ុន្តែ​ដោយសារ​សព្វថ្ងៃ​ទូរសព្ទ​ដៃ​កាន់​តែ​ទំនើប ទើប​បង្ក​ភាព​ងាយ​ស្រួល​ចូល​ទៅ​មើល​បាន​ច្រើន។

 

ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​វិបសាយ​វិភាគ​ទិន្នន័យ​មួយ បាន​បង្ហាញ​ថា ៦០​ភាគ​រយ​នៃ​អ្នក​ចូល​មើល​រឿង​សិច បាន​ប្រើ​ប្រាស់​ទូរសព្ទ។ មាន​តែ ៧​ភាគ​រយ​ប៉ុណ្ណោះ ដែល​ចូល​មើល​តាម Tablet និង ៣៣​ភាគ​រយ​ចូល​តាម​កុំព្យូទ័រ។

 

​បើ​តាម​ទិន្នន័យ​បង្ហាញ​ថា ថ្ងៃ​ចន្ទ​មាន​ចរាចរណ៍​អ្នក​ចូល​មើល​រឿង​សិច​មមាញឹក​ខ្លាំង​បំផុត ចំណែក​ថ្ងៃ​សៅរ៍​ហាក់​ខ្សត់ខ្សោយ​បន្តិច។ បើ​គិត​ជា​រួម ទាំង​នារី និង​បុរស​ដែល​មាន​អាយុ​ក្រោម ៣៥​ឆ្នាំ ចូល​មើល ៦០​ភាគ​រយ​នៃ​ចំនួន​អ្នក​មើល​រឿង​សិច​ទាំង​អស់។ ពួក​គេ​ចាប់​ផ្ដើម​បើក​មើល​រឿង​ក្ដៅ​សាច់​នេះ ក្រោយ​ម៉ោង ១១​យប់ និង​មើល​ត្រឹម​ក្រោម ១០​នាទី​ប៉ុណ្ណោះ។

 

ចំពោះ​មនុស្ស​ចាស់​អាយុ​ចាប់​ពី ៣៥​ឆ្នាំ​ឡើង ចាប់​ផ្ដើម​បើក​មើល​រឿង​ពិសេស​នេះ មួយ​ម៉ោង​ក្រោយ​ក្មេង​ៗ ប៉ុន្តែ​ចូល​មើល​ជា​មធ្យម ១១​នាទី។ ចំពោះ​មូលហេតុ ដែល​នាំ​ឲ្យ​នារី​មើល​រឿង​សិច​កើន​ឡើង​ខ្លាំង ក៏​អាច​បណ្ដាល​មក​ពី​ប្រលោម​លោក និង​ខ្សែភាពយន្ត​លាយ​ឈុត​ក្ដៅ​សាច់នានា៕

 

ចុចអាន៖ ច្រឡំ​ដៃ​ចាក់​រឿង​សិច​លើ​ប៉ាណូ​​​ផ្សព្វផ្សាយ​​​ ផ្អើល​អស់​អ្នកដំណើរ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail