ព្រីម លីហ្សា ប្រកាន់ជំហរលោតផ្លោះខ្លួនឯងឲ្យខុសពីគេ
- 2015-07-15 13:51:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រីម លីហ្សា ប្រកាន់ជំហរលោតផ្លោះខ្លួនឯងឲ្យខុសពីគេ
ចន្លោះមិនឃើញ
ក្នុងនាមជាតារាម្នាក់ ព្រីម លីហ្សា បាននិយាយប្រាប់ Sabay ថា ធ្វើជាមនុស្សត្រូវចេះមានUpdateម៉្លោះហើយបានជា នាងត្រូវសង្វាត និងក្តាប់ឱកាសលោតផ្លោះខ្លួនឯងឲ្យខុសប្លែកពីអ្នកសិល្បៈដទៃទៀត។
ចំំពោះការប្រកាន់ជំហរបែបនេះក៏ព្រោះតែ លីហ្សា មានបំណងចង់ឲ្យបរទេសបានដឹងថាកូនខ្មែរខាងវិស័យសិល្បៈមិនអន់នោះទេ កូនខ្មែរអាចមានមុខមាត់នៅលើឆាកសិល្បៈអន្តរជាតិដែរ។
តារាស្រីសិចស៊ីនិយមសម្លៀកបំពាក់ Brand ព្រីម លីហ្សា សព្វថ្ងៃកំពុងតែសង្វាតខ្លាំងជាមួយការងារក្រៅស្រុកក្នុងនាមជាតារាបង្ហាញម៉ូដតំណាងឲ្យកម្ពុជា។ នេះបើតាម ព្រីម លីហ្សា។
ទន្ទឹមនឹងការងារក្នុងស្រុកមិនសូវមានការរវល់ប៉ុន្មានតារាស្រីសិចស៊ី ព្រីម លីហ្សាប្រាប់ថានាងហាក់លោតកប់ទៅនឹងការងារក្រៅស្រុកទៅវិញព្រោះអាចរកចំណូលបានច្រើនជាង។
អតីតម្ចាស់ពានអាណាចក្រតារាឆ្នាំ២០១៣រូបនេះបានបន្តទៀតថា៖ "ការងារក្នុងស្រុកមានការមមាញឹមតិចតួចប៉ុន្តែនៅក្រៅប្រទេសខ្ញុំមានការរវល់ខ្លាំង។ ខ្ញុំទើបតែមកពីបារាំងប៉ុន្មានថ្ងៃមុនហើយជិតទៅប្រទេសកូរ៉េទៀតហើយ។ចំពោះការទៅក្រៅប្រទេសនោះ ខ្ញុំគឺជាអ្នកបង្ហាញម៉ូដម្នាក់តំណាងឲ្យកម្ពុជាដែរព្រោះពេលដែលមានការបង្ហាញម៉ូដនៅស្រុកគេធំៗខ្ញុំតែងតែត្រូវបានគេអញ្ជើញឲ្យទៅចូលរួម"។
ក្រៅតែពីបង្ហើបរឿងការងារសិល្បៈ ថ្មីៗនេះស្រីស្អាតសម្បុរសកូនកាត់ចិន ព្រីម លីហ្សា ទើបតែបង្ហើបពីអត្តសញ្ញាណសង្សារនាងដែរ ដែលបុរសរូបនោះ គឺជាអ្នកជំនួញនៅក្នុងស្រុកម្នាក់។ លីហ្សា បន្តថា នាងទើបតែស្គាល់គ្នាបានមួយរយៈពេលខ្លី និងកំពុងសំឡឹងមើលចិត្តគំនិតគ្នាទៅវិញទៅផងដែរប៉ុន្តែមិនទាន់គិតគូរពីការរៀបការនោះទេ។
អត្ថបទ៖ ថា ម៉ាលីដា