ក្រុមចម្រៀងនារីកូរ៉េល្បីៗ ចេញបទថ្មី ប្រជែងគ្នាស្លៀកខ្លីៗកប់ក្រលៀន
- 2015-07-13 22:56:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមចម្រៀងនារីកូរ៉េល្បីៗ ចេញបទថ្មី ប្រជែងគ្នាស្លៀកខ្លីៗកប់ក្រលៀន
ចន្លោះមិនឃើញ
ខណៈដែលក្រុមចម្រៀងនារីកូរ៉េល្បីៗ បានត្រលប់មកឆាកតន្ត្រីវិញជាបន្តបន្ទាប់ អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិយោបល់ស្រដៀងៗគ្នាថាសំលៀកបំពាក់របស់ពួកគេយូរៗកាន់តែខ្លីទៅៗ។
ដោយពេលនេះគឺជារដូវក្ដៅនៅកូរ៉េ ក្រុមចម្រៀងភាគច្រើនបានចេញបទចម្រៀងមានចង្វាក់សប្បាយៗ ហើយសំលៀកបំពាក់វិញក៏សិចស៊ី ប៉ុន្តែឆ្នាំនេះគេសង្កេតឃើញថាក្រុមនីមួយៗស្លៀកឈុតសិចស៊ីកាន់តែច្រើនជាងឆ្នាំមុនៗ។ ក្រុមចម្រៀងដែលកំពុងចេញបទថ្មីប្រជែងគ្នាក្នុងកំឡុងពេលនេះមានដូចជា SISTAR, AOA, Girls' Day, Nine Muses, និង Girls Generation។
ក្រុម SISTAR បានបើកទំព័របទចម្រៀងរដូវក្ដៅមុនគេតាមរយៈអាល់ប៊ុមថ្មីមានចំណងជើងថា "Shake It”។ នៅពេលចេញសម្ដែងដំបូងសមាជិកម្នាក់ៗបានស្លៀកខោ និងសំពត់ក្រហមខ្លីៗដល់ក្រលៀន រួមជាមួយអាវខើចៗបង្ហាញក្បាលពោះដូចៗគ្នា។ សម្រាប់រូបភាពផ្សព្វផ្សាយអាល់ប៊ុមវិញពួកគេស្លៀកតែឈុតប៊ីគីនីតែម្ដង។
នៅថ្ងៃតែមួយនេះ ក្រុមចម្រៀង AOA ក៏បានចេញមកសម្ដែងបទថ្មីរបស់ខ្លួនដែរគឺបទ "Heart Attack”។ ក្នុងបទចម្រៀងថ្មីនេះ សមាជិក AOA បានលេងស្ទីលបែបអ្នកកីឡា ប៉ុន្តែខោនិងសំពត់ដែលពួកគេស្លៀកគឺខ្លីមិនចាញ់ក្រុម SISTAR នោះឡើយ។
ក្រោយមកទៀតគឺក្រុមចម្រៀងមានសមាជិកសុទ្ធតែជាតារាម៉ូដែលមានកម្ពស់លើសពី ១៧២ស.ម Nine Muses ដែលបានចេញបទថ្មីមានចំណងជើងថា "Hurt Locker”។ សមាជិកម្នាក់ៗបានលេងស្ទីលអាវខើចបង្ហាញក្បាលពោះ ហើយផ្នែកខាងក្រោមវិញគឺសុទ្ធតែខើចខ្លីៗ។
តមកទៀត ក្រុមចម្រៀង Girl's Day បានត្រលប់មកវិញតាមរយៈបទថ្មី "Ring My Bell”។ មុនចេញបទចម្រៀង Girl's Day បានបង្ហាញរូបភាពផ្សព្វផ្សាយយ៉ាងសិចស៊ីដោយសមាជិកម្នាក់ៗស្លៀកត្រឹមតែឈុតហែលទឹកខ្លីៗកប់ក្រលៀន។ នៅថ្ងៃទី៦ ខែមិថុនា ពួកគេបានរៀបចំការប្រគំតន្ត្រីតូចមួយដើម្បីផ្សព្វផ្សាយអាល់ប៊ុមនេះ ដែលក្នុងនោះសមាជិកមួយចំនួនត្រូវបានគេរិះគន់ថាស្លៀកខ្លីរហូតដល់ចេញកំប៉េះគូទ។
ចុងក្រោយ ក្រុមចម្រៀងជួរមុខ Girl's Generation ដែលធ្លាប់តែលេងស្ទីល Cute Cute និងស្ទីលសិចស៊ីធម្មតាៗ ក៏បានងាកមកបង្ហាញភាពសិចស៊ីប្រកួតប្រជែងនឹងក្រុមចម្រៀងផ្សេងៗដែរ។ ក្នុងវីដេអូចម្រៀងថ្មី "Party” សមាជិកទាំង៨រូប បានបង្ហាញដងខ្លួនសិចស៊ីទាំងអស់គ្នាក្នុងឈុតហែលទឹក ហើយនៅពេលសម្ដែងលើឆាក សំលៀកបំពាក់ពួកគេក៏ខ្លីៗកប់ស៊េរីដែរ ៕
ប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះទំនោរស្លៀកខ្លីរបស់ក្រុមចម្រៀង KPOP?
ចុចអាន៖៧លើក ដែលអ្នកគ្រប់គ្រងតារា KPOP ចេញចរិតឈ្លើយដាក់អ្នកគាំទ្រ
ចុចអាន៖ធ្លាយរូបថតយ៉ាប់ៗ របស់សមាជិក EXO ៨រូប ល្បីថាវះកាត់កែសម្ផស្ស
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo