បង្កើត​រូប​ខ្មោច​ដូច​បេះបិទ​បន្លាច​សង្សារ ធ្វើ​ឲ្យ​នាង​ភ័យ​ស្ទើរ​លស់​ព្រលឹង

  • 2015-07-14 12:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​អាមេរិក​​ម្នាក់ បាន​បញ្ចាំង​រូបភាព​ខ្មោច​ដូច​ពិតៗ​បន្លាច​នារី​ជា​សង្សារ ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាច​ស្ទើរ​លស់​ព្រលឹង ខណៈ​កំពុង​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្រួល​នា​ពេល​រាត្រី។

 

 

វីដេអូ​បង្ហាញ​ពី​សកម្មភាព​បន្លាច​នេះ ត្រូវ​បុរស​ជា​សង្សារ​បង្ហោះ​ចូល YouTube កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ហើយ​មក​ដល់​ពេល​នេះ​មាន​អ្នក​ចុច​មើល​ជាង ១​លាន​ដង​ទៅ​ហើយ។ នៅ​ក្នុង​វីដេអូ​រយៈ​ពេល​ជាង ២​នាទី គេ​​ឃើញ​បុរស​ជា​សង្សារ បាន​រៀប​ចំ​កាមេរ៉ា​សម្ងាត់​លួច​ថត រួច​បញ្ចាំង​រូប​ខ្មោច​ទៅ​លើ​ជញ្ជាំង។

 

ពេល​នារី​ជា​សង្សារ​ដឹង​ខ្លួន​ប្រទះ​ឃើញ​ខ្មោច​នោះ នាង​មាន​ការ​ភ័យ​ខ្លាច​ស្រែក​យ៉ាង​ខ្លាំង ទើប​បុរស​ជា​សង្សារ​បង្ហាញ​ខ្លួន។ សកម្មភាព​នេះ​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន បញ្ចេញ​មតិ​រិះ​គន់​ផង​ដែរ។ ទោះ​យ៉ាង​ណា បុរស​ជា​សង្សារ​បាន​សួរ​គ្រប់​គ្នា​ថា "ខ្មោច​នេះ​ដូច​មែន​ទែន​ណាស់, តើ​ខ្ញុំ​គួរ​ធ្វើ​នៅ​កន្លែង​សាធារណៈ​ទេ"?

 

 

ចង់​ដឹង​ថា​នាង​ភ័យ​ខ្លាច​យ៉ាង​ណា សូម​ទស្សនា​វីដេអូ៖

 

 

 

ចុចអាន៖ ល្បែង​សួរ​ខ្មោច​ខ្មៅ​ដៃ​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ

 

 

ដោយ៖ គង់ វិសាល ប្រភព៖ YouTube(PrankvsPrank)