គ្រូ ជ័យថាវី ៖ ជារឿងត្រឹមត្រូវបំផុតដែលសិស្សទិញវិញ្ញាសាមកមើល
- 2015-07-14 16:27:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ ជ័យថាវី ៖ ជារឿងត្រឹមត្រូវបំផុតដែលសិស្សទិញវិញ្ញាសាមកមើល
ចន្លោះមិនឃើញ
លោកគ្រូ ជ័យ ថាវី ល្បីឈ្មោះច្រើនឆ្នាំលើការបង្រៀនដែលមានសិស្សមិនតិចជាងពាន់នាក់ទៅរៀនគួរជាមួយ បានគាំទ្រចំពោះសិស្សដែលទិញវិញ្ញាសាពីកន្លែងផ្សេងៗដែលកូពីលក់ ថាជារឿងត្រឹមត្រូវបំផុត ព្រោះការមានឯកសារប្រៀបដូចជាមានអាវុធធ្វើសង្គ្រាម។
ប៉ុន្តែលោកគ្រូបញ្ជាក់ថា ការទិញនោះជារឿងល្អ បើសិស្សទិញវិញ្ញាសាទៅមើល ទៅរៀន មុនការប្រលងមកដល់ គឺជារឿងត្រឹមត្រូវ ដែលមិនមែនសម្រាប់ចម្លងទេ។ ហើយប្រសិនបើសិស្សទិញ គួរតែទិញឯកសារណាដែលUpdate ថ្មីៗ ដើម្បីបង្កើនចំណេះដឹងពិតប្រាកដ។
ការប្រលងបាក់ឌុបឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃ ២៤ សីហា ២០១៥ ដែលមានបេក្ខជនប្រឡងសរុបចំនួន ៨៨ ៤៨៨ នាក់ ក្នុងនោះស្រីចំនួន ៤២ ០៣៦ នាក់ ដោយចែកចេញជា ១៤៩ មណ្ឌលប្រឡង ស្មើនឹង ៣ ៥៧៦ បន្ទប់៕
សូមអាន ៖ លោកគ្រូ ជ័យ ថាវី បង្ហើបគន្លឹះប្រឡងជាប់បាក់ឌុបឆ្នាំនេះ អត្ថបទ៖ លឹម សុនា