វិធី​ធម្មជាតិបណ្ដុះ​សក់​ឱ្យ​ក្រាស់​ជាង​មុន

  • 2015-07-14 16:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​កំពុង​មាន​បញ្ហា​រឿង​សក់​ស្ដើង ឬ​សក់​ជ្រុះ​មែន​ទេ​? បើ​ពិត​មែន​នោះ អ្នក​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ទៅ​រក​ថ្នាំ​បណ្ដុះ​សក់ ឬ​ទៅ​ចំណាយ​ប្រាក់​ចូល​ហាង​កែ​សម្ផស្ស​អ្វី​នោះ​ទេ ព្រោះ​ត្រឹម​តែ​គ្រឿង​ផ្សំ​នៅ​ផ្ទះ ក៏​អ្នក​អាច​កែ​ខៃ​បញ្ហា​សក់​របស់​អ្នក​ឱ្យ​ដុះ​ក្រាស់​ជាង​មុន​បាន​ដែរ​។

 

  ១. អ្វី​ដែល​អ្នក​ត្រូវ​ការ​៖   ​-ប្រេង​ល្ហុង​ខ្វង ឬ​ប្រេង​ដូង ២​ស្លាប​ព្រា​បាយ​ -ផ្នែក​លឿង​នៃ​ស៊ុត ១​គ្រាប់​ -ទឹក​ឃ្មុំ ១​ស្លាប​ព្រា​បាយ

 

២. វិធី​ធ្វើ​៖   -លាយ​គ្រឿង​ផ្សំ​ទាំង​បី​បញ្ចូល​គ្នា ហើយ​កូរ​ឱ្យ​សព្វ​​ -យក​វា​មក​លាប​នៅ​គល់​សក់ និង​លាប​ឱ្យ​សព្វ​សរសៃ​សក់​ រួច​គ្រប​ក្បាល​ដោយ​មួក​ងូត​ទឹក ឬ​ថង់​ប្លាស្ទិក ទុក​ចោល​ ២ទៅ​៤​ម៉ោង​ -បន្ទាប់​មក​ លាង​សក់​ចេញ​ដោយ​ប្រើ​សាប៊ូ និង​ប្រេង​បន្ទន់​សក់​ ឬ​ថ្នាំ​អប់​សក់​ -អនុវត្ត​បែប​នេះ​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ និង​បន្ត​រហូត​ដល់​២​ខែ ដើម្បី​ឃើញ​លទ្ធផល​

 

 

ចាប់អារម្មណ៍មែនទេ? តោះសាកល្បងទាំងអស់គ្នា!  

ចុចអាន៖ កំហុស​៥​​យ៉ាង​​ ​​ធ្វើ​ឲ្យ​សក់​ឆាប់​ខូច​​ អំឡុង​​ និង​ក្រោយ​ពេល​កក់​សក់

ចុចអាន៖ ៥​ចំណុច​​​​គួរ​ដឹង ​មុន​ពេល​​ហាយឡាយ​សក់

  ដោយ៖ សុគន្ធី
អត្ថបទពេញនិយម