"Annabelle” បញ្ចាំង​​តែ​ពីរ​សប្ដាហ៍​រក​ចំណូល​បាន​ច្រើន​ជាង​ដើម​ទុន​ជិត ២០​ដង

  • 2014-10-13 22:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​តុលា ខ្សែ​ភាពយន្ត​​តុក្កតា​ខ្មោច "Annabelle” ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ជុំ​វិញ​ពិភពលោក អាច​រក​ចំណូល​បាន​ដល់​ទៅ ១២២​លាន​ដុល្លារ ដែល​ស្មើ​នឹង​ដើម​ទុន​ផលិត ១៨​ដង។

 

យោង​តាម​របាយការណ៍​ពី​ Box Office ខ្សែ​ភាពយន្ត​ "Annabelle” ដែល​ចំណាយ​ដើម​ទុន​ផលិត​អស់​ត្រឹម​តែ ៦,៥​លាន​ដុល្លារ អាច​រក​ចំណូល​បាន ៦២,១​លាន​ដុល្លារ នៅ​សហរដ្ឋ​អាមេរិក និង​ ៦០​លាន​ដុល្លារ​ទៀត​នៅ​ប្រទេស​ផ្សេង​ៗ​ជុំវិញ​ពិភពលោក ក្រោយ​ពី​ចេញ​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា កន្លង​ទៅ។

 

សារព័ត៌មាន​ deadline.com បាន​និយាយ​ថា មូលហេតុ​ធំ​មួយ​​ដែល​ខ្សែ​ភាពយន្ត​នេះ​អាច​ទទួល​បាន​ជោគជ័យ​​យ៉ាង​ច្រើន​លើសលប់​បែប​នេះ គឺ​ដោយ​សារ​ខ្សែ​ភាពយន្ត​នេះ​មាន​សាច់រឿង និង​រូបភាព​រន្ធត់​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​ពិសេស​គឺ​ត្រូវ​នឹង​ពេល​នេះ​រដូវ​កាល​ទិវា​បុណ្យ​ខ្មោច Halloween នៅ​អាមេរិក និង​អឺរ៉ុប។

 

ខ្សែ​ភាពយន្ត "Annabelle” បរិយាយ​ពី​រឿងរ៉ាវ​រន្ធត់​ៗ​ដែល​កើត​ឡើង​ចំពោះ​គូ​ស្វាមី​ភរិយា​មួយ​គូ បន្ទាប់​ពី​ពួក​គេ​បាន​យក​តុក្កតា​ "Annabelle” ចូល​ក្នុង​ផ្ទះ។

 

ខ្សែ​ភាពយន្ត​នេះ​ក៏​បាន​ចាក់​បញ្ចាំង​ហើយ​ដែរ​នៅ​រោងភាពយន្ត​ផ្លាទីនៀម ផ្សារ​ទំនើប​សុរិយា។ ដូច្នេះ​បើ​ចង់​ដឹង​ច្បាស់​ថា "Annabelle” មាន​សាច់​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បែប​ណា សូម​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា ៕

 

http://youtu.be/qRfGnJ1J0YE

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ boxofficemojo

អត្ថបទថ្មី