ប្រាក់​ មុន្នីឧត្តម​ បាន​ថត​កុន​ហើយ​ ​សម្តែង​ជា​តួ​ឯក​ទៀត​

  • 2015-07-14 21:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ឆ្នើម​ប្រចាំ​ក្លិប​ស្វាយរៀង​ និង​ជា​សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ ប្រាក់ មុន្នីឧត្តម​ បាន​ចាប់​ផ្តើម​ថត​ខ្សែភាពយន្ត​បាន​១​ថ្ងៃ​ហើយ និង​បាន​សម្តែង​ជា​តួ​ឯក​ថែម​ទៀត​សម្រាប់​ការ​ថត​កុន​ជា​លើក​ដំបូង​នេះ។

 

 

លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ក្លិប​បាល់ទាត់​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ប្រាក់ មុន្នីឧត្តម បាន​ចាប់​ផ្តើម​កុន​កាល​ពី​ម្សិល​មិញ ប៉ុន្តែ​លោក​ពុំ​បាន​ដឹង​ច្បាស់​ពី​ខ្សែភាពយន្ត និង​ផលិតកម្ម​អ្វី​ឡើយ។ លោក​បាន​និយាយ​ថា ៖«ឧត្តម​បាន​ថត​កាល​ពី​ម្សិល​មិញ​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ គេ​ថត​នៅ​កំពង់ស្ពឺ​ជា​តួ​ឯក​ តែ​ខ្ញុំ​មិន​ដឹង​ថា រឿង​អី​ ឬ​ផលិតកម្ម​អ្វី​​ឡើយ»។

 

លោក​គ្រូ​បង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា​ ការ​ថត​កុន​របស់​ ប្រាក់​ មុន្នីឧត្តម​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អាជីព​បាល់ទាត់​របស់​គេ​ឡើយ​ ពី​ព្រោះ​សមាជិក​ក្លិប​ស្វាយរៀង​រូប​នេះ​អាច​ថត​បាន​នៅ​ពេល​ណា​ដែល​រូប​គេ​ទំនេរ​ពោល​គឺ​ទំនេរ​ពី​ការ​ហ្វឹកហាត់​ និង​លេង​ឲ្យ​ក្លិប​តែ​ប៉ុណ្ណោះ។

 

ចំណែក​ ប្រាក់ មុន្នីឧត្តម​វិញ​មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ​ដោយ​សារ​ទូរសព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក។

 

ប្រាក់ មុន្នីឧត្តម​ជា​កីឡាករ​បាល់ទាត់​មួយ​រូប​ដែល​មាន​រាង​សង្ហា​មិន​ចាញ់​តារា​ភាពយន្ត​ឡើយ​ និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ពិភព​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កីឡាករ​រូប​នេះ​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្លិប​ស្វាយរៀង និង​ជម្រើស​ជាតិ​កម្ពុជា។ រូប​គេ​ត្រូវ​បាន​ផលិតកម្ម​ភាពយន្ត​មួយ​ចំនួន​ចាប់​អារម្មណ៍ បន្ទាប់​ពី​លេច​ធ្លោ​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៥​នេះ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទថ្មី