Ramos អាចនឹងធ្វើជាប្រធានក្រុម Real Madrid ជំនួស Casillas
- 2015-07-14 22:02:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ramos អាចនឹងធ្វើជាប្រធានក្រុម Real Madrid ជំនួស Casillas
ចន្លោះមិនឃើញ
យោងតាមកាសែត Marca របស់អេស្ប៉ាញបានចុះផ្សាយថា Sergio Ramos អាចនឹងធ្វើជាប្រធានក្រុម Real Madrid ជំនួស Iker Casillas មិនចាកចេញទៅ Manchester United ឡើយ។
ព័ត៌មានខាងលើមិនទាន់បានប្រកាសជាផ្លូវការដោយក្លិប Real Madrid នៅឡើយទេ ប៉ុន្តែសាមីខ្លួន Ramos និងអ្នកចាត់ការក្រុម Rafa Benitez ត្រូវបានគេដឹងថាប្រហែលជាចរចាគ្នាត្រូវរ៉ូវហើយ ទើបពួកគេចេញដំណើរទៅប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មី ។ លក្ខខណ្ឌផ្ទាល់ខ្លួនដែលអាចឱ្យខ្សែការពារជម្រើសជាតិអេស្ប៉ាញរូបនេះសប្បាយចិត្តនឹងនៅ Real Madrid តទៀតនោះ អាចជាឱ្យកីឡាករវ័យ២៩ឆ្នាំរូបនេះធ្វើជាប្រធានក្រុម។
មួយវិញទៀតក្នុងដំណើរប្រកួតមិត្តភាពនៅអូស្ត្រាលីនេះដែរ អតីតកីឡាករ Sevilla រូបនេះ ក៏អាចនឹងទទួលរ៉ាប់រងធ្វើជាប្រធានក្រុមប៉ុណ្ណោះអាសន្នសិនដែរ បើទោះជាមិនទាន់មានការប្រកាសជាផ្លូវការក៏ដោយ។
មួយរយៈចុងក្រោយនេះ កីឡាករដែលលេងនៅ Real Madrid អស់ពេល១០ឆ្នាំខាងលើ មិនសូវជាសប្បាយចិត្តជាមួយក្លិបដោយសារតែរឿងផ្ដល់ប្រាក់ប្រចាំឆ្នាំតិចពេក និងមិនបន្តកុងត្រារយៈពេលវែងឱ្យទៀត ខណៈក្លិប Manchester United កំពុងតែអន្ទងចិត្តខ្សែការពាររូបនេះជាខ្លាំង៕
ចុចអាន៖ Real Madrid មិនលក់ Ramos ឱ្យ Man Utd ក្នុងតម្លៃ៥៥លានដុល្លារ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ eurosport