Man City ទិញ​បាន​ Sterling ផ្លូវការ​​ ​និង​ឲ្យ​ពាក់​​​អាវ​លេខ​៧

  • 2015-07-15 16:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​មេឃ​ខៀវ​ Manchester City ​បាន​ប្រកាស​​ទិញ​បាន​​ខ្សែ​បម្រើ​ Raheem Sterling ពី​ Liverpool នូវ​តម្លៃ​៤៩​លាន​ផោន​ (ជិត​៧៦​លាន​ដុល្លារ) ​​និង​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ នៅ​កីឡដ្ឋាន Etihad Stadium ​ហើយ​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ នឹង​ពាក់​អាវ​លេខ​៧។

 

 

Man City បាន​ដេញ​ថ្លៃ​ Sterling ២​លើក​មក​ហើយ តែ​ត្រូវ​បាន​ហង្ស​ក្រហម​បដិសេធ ប៉ុន្តែ​សម្រាប់​តម្លៃ​​ដេញ​ថ្លៃ​លើក​ទី​៣​នេះ គឺ​ក្លិប​ទាំង​២​បាន​ព្រមព្រៀង​គ្នា ​​ខណៈ​ដែល​តម្លៃ​នេះ​មាន​ន័យ​ថា Sterling គឺជា​កីឡាករ​​អង់គ្លេស​ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ដាច់​គេ និង​ជា​កីឡាករ​ថ្លៃ​ជាង​គេ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ Man City។

 

​​​ក្រោយ​ទិញ​បាន​ Sterling អ្នកចាត់ការ​ក្រុម​ Man City លោក​ Manuel Pellegrini ​បាន​សរសើរ​ដល់​កីឡាករ​រូប​នេះ ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​លើ​លោក ដោយ​លោក​និយាយ​ថា៖ "Raheem Sterling ​គឺជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​ល្អ​បំផុត នៅ​ក្នុង​ពិភព​បាល់ទាត់ ហើយ​​ខ្ញុំ​នឹង​រង់ចាំ​គាត់ ដើម្បី​​អាច​ចូល​រួម​ក្រុម​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​នៅ​ប្រទេស​អូស្ត្រាលី ចុង​សប្ដាហ៍​នេះ។ គាត់​ជា​កីឡាករ​វ័យ​ក្មេង​ និង​មាន​សមត្ថភាព​អស្ចារ្យ​ ហើយ​ខ្ញុំ​ជឿ​ថា​អ្នកគាំទ្រ​ Man City ​នឹង​រំភើប​ខ្លាំង​ ពេល​ឃើញ​គាត់​បង្ហាញ​ខ្លួន"។

 

Sterling ​ដែល​ស៊ុត​ឲ្យ​ Liverpool បាន​២៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​១២៩​ប្រកួត​ ​និង​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​១៦​ប្រកួត ស៊ុត​បាន​១​គ្រាប់ នឹង​ទទួល​បាន​ថ្លៃ​ឈ្នួល​ប្រចាំ​សប្ដាហ៍ ១៨០ ០០០​ផោន (ជិត​២៨​ម៉ឺន​ដុល្លារ)៕

 

 

 

 

 

 

 

 

 

 

-ចុចអាន៖ ប៉ូលិស​ស៊ើបអង្កេត​​អ្នក​គំរាម​សម្លាប់ Sterling និង​កូន​ស្រី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទថ្មី