Arsenal បំបាក់​សិង្ហបុរី ៤-០ ​យុវជន​វ័យ​ក្មេង​ Akpom ​រក​បាន​ Hat-trick

  • 2015-07-16 15:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កាំភ្លើង​ធំ Arsenal បើក​ការ​ប្រកួត​​លើក​​ដំបូង​របស់​ខ្លួន​បាន​យ៉ាង​ល្អ ដោយ​បាន​បំបាក់​​​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី ៤-០ ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​ Barclays Asia Trophy កាល​ពី​យប់​មិញ​ ​ខណៈ​ដែល​កីឡាករ​ឈុត​​យុវជន​ Chuba Akpom ​រក​បាន​ Hat-trick។

 

 

កីឡាករ​វ័យ​១៩​ឆ្នាំ Akpom ​ដែល​បាន​បន្ត​កុងត្រា​ជាមួយ​កាំភ្លើង​ធំ​រយៈពេល​វែង​ កាល​ពី​ខែ​កុម្ភៈ ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​ Arsenal តែ​៤​ប្រកួត​ប៉ុណ្ណោះ​ហើយ​ដូរ​ចូល​នៅ​ចុង​ម៉ោង​ទៀត ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​យប់​មិញ ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ ធ្វើ​បាន​ Hat-trick តែ​ម្ដង ដោយ​ស៊ុត​ចូល​នៅ​នាទី​​៣០, ៧៦ (ប៉េណាល់ទី) និង​តែត​ចូល​គ្រាប់​ទី​៤ ​នៅ​នាទី​៧៩ ខណៈ​ដែល​ Jack Wilshere ​ជា​អ្នក​រក​បាន​គ្រាប់​ទី​៣ ​នៅ​នាទី​៦០ ដោយ​បាល់​ពិន័យ​ប៉េណាល់ទី​ដែរ។

 

​រីឯ​ការ​ប្រកួត​១​គូ​ទៀត ក្រុម​ Everton បាន​យក​ឈ្នះ​លើ​ Stoke City ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៥-៤ ​បន្ទាប់​ពី​ស្មើ​គ្នា​ ០-០ នៅ​ម៉ោង​ធម្មតា។ ​

 

ដូច្នេះ​ក្រុម​របស់​លោក​ Arsène Wenger ​នឹង​ត្រូវ​ប៉ះ​ Everton នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ខណៈ​ដែល​​ Stoke City ត្រូវ​ប៉ះ​សិង្ហបុរី ប្រកួត​យក​លេខ​៣ នៅ​ថ្ងៃ​សៅរ៍​ដូច​គ្នា៕

 

 

 

 

 

 

 

 

 

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Arsenal ចេញ​ឈុត​ក្រៅ​ដី​​រដូវ​កាល​ថ្មី​ពណ៌​មាស នៅ​សិង្ហបុរី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail