បេក្ខភាព១០នាក់​ចេញ​ហើយ តើ​នរណា​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​អឺរ៉ុប​​ឆ្នាំ​​នេះ?

  • 2015-07-16 16:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ជី​ឈ្មោះ​បេក្ខភាព​១០​រូប​ដែល​ត្រូវ​ដណ្ដើម​យក​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​នៅ​អឺរ៉ុបឆ្នាំ​២០១៥  (UEFA Best Player) ​ត្រូវ​បាន​ខាង​ UEFA ​បញ្ចេញ​ឱ្យ​ដឹង​កាល​ពី​យប់​មិញ​នេះ​ហើយ។ ​ក្នុង​ចំណោម​​១០​នាក់​នោះ​ មាន​តែ​ម្នាក់​​ប៉ុណ្ណោះ​​ដែល​លេង​នៅ Premier League ​របស់​អង់គ្លេស ក្រៅ​ពី​នោះ​មាន​នៅ​ក្លិប Barcelona ​និង Juventus ច្រើន​ជាង​គេ។

 

ម្ចាស់​ពាន​រង្វាន់​ឆ្នាំ​មុន Cristiano Ronaldo ​ក៏​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខាង​លើ​នេះ​ដែរ ហើយ​ក៏​ជា​កីឡាករ​តែ​ម្នាក់​គត់​របស់ Real Madrid ​ដែល​មាន​វត្តមាន​ក្នុង​ការ​ដណ្ដើម​យក​ពាន​រង្វាន់​នេះ។

 

១. Arturo Vidal (Juventus)

 

 

២. Carlos Tevez (រដូវ​កាល​មុន​នៅ Juventus ​ហើយ​ទើប​តែ​ផ្លាស់​ទៅ Boca Juniors )

 

 

៣. Luis Suarez (Barcelona)

 

 

៤. Cristiano Ronaldo (Real Madrid)

 

 

៥. Paul Pogba (Juventus)

 

 

៦. Andrea Pirlo (រដូវ​កាល​មុន​នៅ Juventus ​ហើយ​ទើប​តែ​ផ្លាស់​ទៅ  New York City FC)

 

 

៧. Neymar (Barcelona)

 

 

៨. Lionel Messi (Barcelona)

 

 

៩. Eden Hazard (Chelsea)

 

 

១០. Gianluigi Buffon (Juventus)

 

 

ចំពោះ​ថ្ងៃ​ប្រកាស​លទ្ធផល​អ្នក​ឈ្នះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ​ខែ​សីហា ចំ​ថ្ងៃ​ចាប់​​​ពូល​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​២០១៥-២០១៦។

 

តោះ! សាក​ទាយ​ទាំង​គ្នា​ល​មើល៍ ថា​តើ​កីឡាករ​រូប​ណា​ក្នុង​ចំណោម១​០នាក់​ខាង​លើ ដែល​អាច​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០១៥​នេះ?  

 

ចុចអាន៖ Arsenal បំបាក់​សិង្ហបុរី ៤-០ ​យុវជន​វ័យ​ក្មេង​ Akpom ​រក​បាន​ Hat-trick

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail