ដឹងថាកាមេរ៉ាបំពាក់តាមស្តុបសមត្ថភាពខ្លាំងកម្រិតណា?
- 2015-07-16 19:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថាកាមេរ៉ាបំពាក់តាមស្តុបសមត្ថភាពខ្លាំងកម្រិតណា?
ចន្លោះមិនឃើញ
កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយក្រសួងសន្តិសុខសាធារណៈចិនបានចាប់ផ្ដើមដាក់កាមេរ៉ាសុវត្ថិភាពនៅតាមបណ្តាភ្លើងស្តុបដងមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ និងពង្រឹងដល់សណ្ដាប់ធ្នាប់សង្គម។
លោក Gao Yang ប្រធានក្រុមការងារមកពីវិទ្យាស្ថានស្រាវជ្រាវនៃក្រសួងសន្តិសុខសាធារណៈចិនដែលដឹកនាំប្រតិបត្តិការបំពាក់កាមេរ៉ាបានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពដែលយកមកបំពាក់នេះមានសមត្ថភាពខ្លាំងប្រភេទជាប្រភេទ Full HD 1080 P ដែលអាចចាប់រូបភាពបានច្បាស់ក្នុងចម្ងាយជាង ១០០ ម៉ែត្រ ជាមួយកម្រិត 3 MP ។
កាមេរ៉ាសុវត្ថិភាពនេះក្នុងមួយគោលដៅដាក់ ៨ កាមេរ៉ា ដែលអាចចាប់រូបភាពបាន ៤ ទិសដែលសូម្បីតែស្លាកលេខយានជំនិះកំពុងបើកបរក៏អាចចាប់បានយ៉ាងច្បាស់។
អ្នកបច្ចេកទេសរូបនេះអះអាងថា ប្រភេទកាមេរ៉ាដែលដាក់ប្រើប្រាស់នេះមានការពេញនិយមនៅប្រទេសចិន ដែលអាចប្រើប្រាស់រយៈពេល ៣ ទៅ ៤ ឆ្នាំ អាចធានាបានការគ្រប់គ្រងការធ្វើចរាចរ និងការបង្ការទប់ស្កាត់បញ្ហាអសន្តិសុខផ្សេងៗយ៉ាងមានប្រសិទ្ធភាព។
អត្ថបទ៖ ប៊ុណ្ណារ៉ា