បន្តិចទៀតនេះ ទូរទស្សន៍ PNN ត្រៀមធ្វើបទសម្ភាសន៍ពិសេសជាមួយ កញ្ញា សាសា
- 2015-07-16 20:54:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្តិចទៀតនេះ ទូរទស្សន៍ PNN ត្រៀមធ្វើបទសម្ភាសន៍ពិសេសជាមួយ កញ្ញា សាសា
ចន្លោះមិនឃើញ
ស្ថានីយទូរទស្សន៍ PNN ប៉ុស្តិ៍លេខ ៥៦ នឹងធ្វើការផ្សាយផ្ទាល់ ជុំវិញកិច្ចសម្ភាសន៍ជាមួយ កញ្ញា សាសា ដែលជាជនរងគ្រោះនៅក្នុងអំពើហិង្សាពីសំណាក់ ឧកញ៉ា សុខ ប៊ុន នៅកម្មវិធីព័ត៌មាន News Now វេលាម៉ោង ៣ រសៀលនេះ។
លោក ស្រ៊ុន ម៉េងគាង ប្រធានព័ត៌មានផ្នែកកម្សាន្តរបស់ទូរទស្សន៍ PNN នឹងធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយ កញ្ញា សាសា នៅហាងមួយកន្លែងក្នុងរាជធានីភ្នំពេញ។
បទសម្ភាសន៍ពិសេសរវាង លោក ម៉េងគាង និង កញ្ញា សាសា កើតមានបន្ទាប់ពី នាយករដ្ឋមន្រ្តីហ៊ុនសែន បានថ្លែងកាលពីព្រឹកមិញនេះថា សម្ដេច និង ភរិយា មានការឈឺចាប់ ក្រោយមើលរូបភាព លោក សុខ ប៊ុន វាយលើ សាសា។ ទន្ទឹមនឹងនេះ សម្ដេច បានប្រកាសឲ្យ លោក សុខ ប៊ុន ចេញមុខមកចូលបំភ្លឺនៅតុលាការជាបន្ទាន់ផងដែរ។
ចង់ដឹងច្បាស់ថា តើ កញ្ញា សាសា នឹងនិយាយអ្វីខ្លះជុំវិញករណី លោក សុខ ប៊ុន វាយធ្វើបាប កុំភ្លេចបើកមើលទូរទស្សន៍ PNN ក្នុងកម្មវិធី News Now នៅវេលាម៉ោង ៣ រសៀលនេះ និង ផ្សាយម្ដងទៀតនៅពេលល្ងាច៕
វីដេអូ បង្ហាញពីសកម្មភាព លោក សុខ ប៊ុន វាយលើ សាសា ដែលបង្ហោះលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ ៖
អត្ថបទ៖ ដៃគូសហការ