រឿង​អាម៉ាស់ៗ​មិន​អាច​បំភ្លេច​បាន​របស់​តារា​កូរ៉េ​ល្បី​ៗ លើ​ឆាក​សម្ដែង

  • 2015-07-17 13:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​មួយ​ចំនួន​​ប្រហែល​ជា​គិត​ថា​តារា​កូរ៉េ​​ក្នុង​ដួង​ចិត្ត​របស់​ពួក​តែង​សម្ដែង​​ល្អឥតខ្ចោះ​នៅ​លើ​ឆាក​នៅ​ពេល​​ផ្សាយ​ផ្ទាល់។ មុន​ចេញ​សម្ដែង​ម្ដង​ៗ​តារា​ទាំង​នោះ​បាន​ហ្វឹកហាត់​ជុំ​គ្នា​ទាំង​ការ​រាំ​និង​​ច្រៀង។ ទោះ​​យ៉ាង​ណា​ តារា​​ទាំង​នោះ​នៅ​តែ​មាន​កំហុស​ឆ្គង​ដោយ​សារ​ស្ថាន​ភាព​លើ​ឆាក​និង​ការ​ភ្លេច​ខ្លួន។ ខាង​ក្រោម​ជា​សកម្មភាព​អាម៉ាស់​​​របស់​តារា​កូរ៉េ៥​នាក់៖

 

១. Heechul

អំឡុង​ពេល​ក្រុម Super Junior ​ធ្វើការ​ប្រគំតន្ត្រី​នៅ​ទី​ក្រុង​ប៉េកាំង​សមាជិក​ម្នាក់​គឺ Heechul ភ្លេច​​ឈាន​ជើង​ថយ​ក្រោយ​ឡើង​លើ​ឆាក​ខណៈ​សមាជិក​ផ្សេង​ទៀត​នាំ​គ្នា​ឡើង​លើ​ឆាក​ទាំង​អស់​គ្នា។ ទោះ​ជា​មាន​ការ​ស្រែក​ហ៊ោ​ពី​ទស្សនិកជន​យ៉ាង​ណា​ក៏ Heechul នៅ​ធ្វើ​មិន​ដឹង។

 

២. Taeyang

នៅ​ពេល​ដែល​ក្រុម​ Big Bang ទៅ​ប្រគំតន្ត្រី​នៅ​ប្រទេស​ម៉ាឡេស៊ី​ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ផង Taeyang បាន​រអិល​ដួល​ពេល​ដើរ​សំដៅ​ទៅ​​មុខ​ឆាក។

 

៣. IU

អំឡុង​ពេល​​កំពុង​សម្ដែង​នៅ​លើ​ឆាក IU បាន​រអិល​​ព័ន្ធ​ជើង​គ្នា​នៅ​កណ្ដាល​ឆាក​យ៉ាង​អាម៉ាស់​ទោះ​ជា​យ៉ាងណាក៏ដោយ​នាង​នៅ​តែ​អាច​បន្ត​ការ​សម្ដែង​បាន​ទៅ​មុខ​ធម្មតា។

 

៤. Taemin

នេះ​ជា​រឿង​អាម៉ាស់​បំផុត​សម្រាប់​ Taemin នៅ​ពេល​ដែល​គេ​​សម្ដែង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​មួយ​ដោយ​បញ្ចេញ​ក្បាច់​រាំ​ហែក​ជើង​ខ្លាំង​ពេក​ធ្វើ​ឲ្យ​រហែក​ខោក​​នៅ​មុខ​ទស្សនិកជន​រាប់​រយ​នាក់។

 

៥. Bora

សមាជិក​ក្នុង​ក្រុម Sistar រូប​នេះ​រាំ​ថយ​ក្រោយ​ធ្វេសប្រហែស​វិះ​នឹង​ធ្លាក់​ពី​លើ​ឆាក​តែ​សំណាង​ល្អ​បាន​សមាជិក​ក្នុង​ក្រុម Hyorin ចាប់​ដៃ​ទាន់​។

ចុចអាន៖តារា​កូរ៉េ​ប្រុស​ ៧ ​រូប​​​នេះ ​សក់​ខ្លី​ និង​វែង​មួយ​ណា​ស្អាត​ជាង?

ចុចអាន៖រំលឹក​៣​បទ​ដំបូង​​ដែល​នាំ​ឲ្យ​អ្នក​ស្គាល់​ Big Bang ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dramafever​​

​​​​​​​​​​

អត្ថបទថ្មី