តារាKPOP ៦នាក់ដែលសារភាពថាខ្លួនធ្លាប់វះកាត់កែសម្ផស្ស
- 2015-07-17 18:30:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាKPOP ៦នាក់ដែលសារភាពថាខ្លួនធ្លាប់វះកាត់កែសម្ផស្ស
ចន្លោះមិនឃើញ
ការវះកាត់កែសម្ផស្សគឺក្លាយជារឿងសាមញ្ញទៅហើយក្នុងប្រទេសកូរ៉េហើយមនុស្សគ្រប់រូបនៅទីនោះមិនមានការខ្មាសអៀនអ្វីឡើយក្នុងការទម្លាយរឿងនេះប្រាប់នរណាម្នាក់។ ដូចគ្នានេះដែរ មានតារាកូរ៉េល្បីៗមួយចំនួនហ៊ានប្រឈមមុខប្រាប់ទស្សនិកជនតាមទូរទស្សន៍អំពីការវះកាត់កែសម្ផស្សរបស់ពួកគេ។ ខាងក្រោមជាតារាកូរ៉េល្បី៦នាក់ដែលហ៊ាននិយាយដោយចំហរថាខ្លួនធ្លាប់បានវះកាត់កែសម្ផស្ស៖
១. Kim Hyun Joong,
សមាជិកក្នុងក្រុម SS501 Kim Hyun Joong ដែលទទួលភាពល្បីល្បាញតាមរយៈខ្សែរឿង"Boys Over Flowers” ឬ F4 កូរ៉េ បានប្រាប់ថាបានកែច្រមុះឲ្យខ្ពស់។ នៅពេលដែលគាត់នៅក្មេងខណៈពេលកំពុងលេងគាត់ត្រូវបានគេកប់មួយដុំថ្មចំច្រមុះ។ ដូចនេះធ្វើឲ្យ Kim សម្រេចចិត្តកែច្រមុះពេលក្លាយជាតារា។
២. Minzy
ការត្រលប់មកវិញរបស់ Minzy បានធ្វើឲ្យមហាជនមានចម្ងល់គ្រប់គ្នាចំពោះការប្រែមុខមាត់របស់នាង។ តួយ៉ាងកាលពីឆ្នាំ២០១៣ តារាវ័យក្មេងរូបនេះបានសារភាពតាមរយៈផលិតកម្ម YG ថា នាងបានកែច្រមុះខណៈពេលវះកាត់ព្យាបាលជំងឺរលាកក្នុងច្រមុះ។
៣. Min Hyo Rin
តារាសម្ដែង Min Hyo Rin បាននិយាយក្នុងឆ្នាំ២០១២ថា នាងបានវះកាត់កែត្របកភ្នែកពីរជាន់ប៉ុន្តែច្រមុះមិនបានកែទេគឺមកពីកំណើត។
៤. Kwanghee
ម្ដាយរបស់ Kwanghee សមាជិកក្នុងក្រុម ZE:A បាននិយាយថា៖ "ប្រសិនកូនចង់ក្លាយជាតារា កូនត្រូវតែមានសម្រស់ស្រស់ស្អាត"។ តារាវ័យ២៦ឆ្នាំបានសារភាពថាខ្លួនបានកែមុខជាច្រើនកន្លែងដូចជា កែភ្នែកឲ្យធំជាងមុន ច្រមុះ ថ្ងាស។
៥. Uee
កាលពីខែមករាឆ្នាំ២០១០សមាជិកក្រុម After School រូបនេះបាននិយាយក្នុងកម្មវិធី Sangsang Plus ថានាងបានកែភ្នែក។ Uee បានប្រាប់ថា៖ "ខ្ញុំបានកែភ្នែកទាំងសងខាងតែបន្តិចបន្តួចប៉ុណ្ណោះ។
៦. Hyomin
សមាជិក Hyomin របស់ក្រុម T-ara បាននិយាយអំពីការវះកាត់កែសម្ផស្សរបស់នាងកាលពីឆ្នាំមុន។ នៅពេលពិធីករ Moon Hee Joon សួរអំពីការថែរក្សាសម្រស់ តារាវ័យ ២៦ឆ្នាំរូបនេះ និយាយថាសម្រស់របស់នាងបានមកពីការឈឺចាប់។ ទោះយ៉ាងណា Hyomin មិនបានបញ្ជាក់ថា នាងវះកាត់កន្លែងណាខ្លះឡើយ ៕
ចុចអាន៖តារាកូរ៉េល្បី៦នាក់ដែលធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធគ្រឿងញៀន
ចុចអាន៖មើលរូបថតតារាកូរ៉េល្បីៗកាលនៅរៀន តើស្អាត ឬអាក្រក់យ៉ាងណាទៅ?
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dramafever