តារា​កូរ៉េ​ល្បី​៦​នាក់​ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​ពាក់ព័ន្ធ​គ្រឿង​ញៀន

  • 2015-07-08 13:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​​ឆ្នាំ​កន្លង​ទៅ ​​សមាជិក​ក្នុង​ក្រុម 2NE1 Park Bom ត្រូវ​បាន​គេ​ទម្លាយ​រឿង​អាស្រូវ​ក្នុង​ការ​រត់​ពន្ធ​ថ្នាំ​ញៀន ​ដែល​ទង្វើ​នេះ​ពិតជា​​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ Park Bom មិន​មែន​ជា​តារា​កូរ៉េ​ដំបូង​ដែល​មានរឿង​អាស្រូវ​ទាក់ទង​នឹង​គ្រឿង​ញៀន​នេះ​ទេ​ គឺ​នៅ​មាន​តារា​ល្បី​ផ្សេងៗ​ទៀត​ធ្លាប់​ធ្វើ​រឿង​ខុស​ពី​ច្បាប់​​បែប​នេះ។ ចង់​ដឹង​មាន​នរណា​ខ្លះ​សូម​មើល​បញ្ជី​ឈ្មោះ​ខាង​ក្រោម៖

 

១. Lee Seungchul ​​

 

Lee Seungchul បាន​ក្លាយ​ជា​តារា​ចម្រៀង​ទោល​ជោគជ័យ​ម្នាក់​បន្ទាប់​ពី​ក្រុម​ចម្រៀង​របស់​គេ​​បាន​បែក​ខ្ញែក។ ប៉ុន្តែ​តារា​ជើង​ចាស់​នេះ​ធ្លាប់​បាន​ជាប់​បម្រាម​មិន​ឲ្យ​ឡើង​សម្ដែង​លើ​ស្ថានីយ​ទូរទស្សន៍​ចំនួន​៥​ឆ្នាំ​ដោយ​សារ​ជាប់​ទោស​ពី​បទ​ប្រើប្រាស់​កញ្ឆា​នៅ​ឆ្នាំ​១៩៩០។

 

២. PSY

 

 

មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ស្គាល់​តារា​ចម្រៀង​មាឌ​ធាត់​ PSY តាម​រយៈ​បទ “Gangnam Style” ប៉ុន្តែ​ប្រហែល​ជា​អ្នក​មិន​ធ្លាប់​ដឹង​​ឡើយ​ថា ​បុរស​រូប​នេះ​ធ្លាប់​មាន​រឿង​អាក្រក់​ទាក់ទង​នឹង​គ្រឿងញៀន។ ម្ចាស់​បទ "Gentleman” ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០១​ពី​បទ​រក្សា​ទុក​កញ្ឆា។

 

៣. Joo Jihoon

 

 

រឿង​អាស្រូវ​ទាក់ទង​គ្រឿងញៀន​របស់​តារា​សម្ដែង Joo Jihoon អាច​ចាត់​ទុក​ថា​ជា​បទ​ល្មើស​ធំ​ជាង​ក្នុង​ប្រវត្តិ​សាស្ត្រ​​របស់​តារា​កូរ៉េ។ នៅ​ថ្ងៃ​ទី​២៧​ខែ​មេសា​ឆ្នាំ​២០០៩ តារា​វ័យ​៣៣​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ជាប់​សង្ស័យ​ពី​បទ​ចែកចាយ​គ្រឿង​ញៀន Ecstasy ជា​មួយ​នឹង​ជន​សង្ស័យ​១៥​នាក់​ផ្សេងទៀត​ក្នុង​នោះ​ក៏​មាន​តារា​សម្ដែង​ស្រី Yoon Seolhee ផង​ដែរ។ លោក​បាន​សារភាព​កំហុស​ខ្លួន​ពិត​ជា​បាន​​ប្រើប្រាស់​គ្រឿង​ញៀន Ecstasy និង Ketamine មែន។​ ហើយ​តុលាការ​កាត់​ទោស​គាត់​ឱ្យ​ជាប់គុក​​រយៈ​ពេល​៦ខែ​, ​ព្យួរ​ការងារ​មួយ​ឆ្នាំ ​ឲ្យ​ធ្វើ​ការងារ​សហគមន៍​រយៈ​ពេល១២០ម៉ោង​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៣៦០ ០០០វ៉ុន (៣១៧ដុល្លារ)។

 

៤. Crown J

 

 

តារា​Hip-hop Crown Jត្រូវ​ប៉ូលិស​អាមេរិក​ចាប់​ខ្លួន​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​និង​រក្សា​ទុក​កញ្ឆា​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១០។ តាម​សេចក្ដី​រាយការណ៍​របស់​អ្នក​ស៊ើបអង្កេត តារា​ចម្រៀង​វ័យ​៣៥​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ប្រើប្រាស់​កញ្ឆា​នៅ​ក្នុង​ទី​ក្រុង Atlantaពិត​មែន។

 

៥. G-Dragon

 

 

កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០១១​ G-Dragonត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ពី​បទ​ប្រើប្រាស់​កញ្ឆា​នៅ​ក្នុង​ក្លឹប​រាត្រី​ជប៉ុន​មួយ​កន្លែង។ រឿង​រាវ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ពិធី​ជប់​លៀង​របស់​ក្រុម BIGBANGក្នុង​ប្រទេស​ជប៉ុន​នៅ​ពេល​ដែល​ពូក​គេ​ទៅ​ប្រគំតន្ត្រី​នៅ​ទី​នោះ។ តាម​សម្ដី​របស់ GD បាន​បង្ហើប​ថា មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ឲ្យ​បារី​គាត់​មួយ​ដើម គាត់​ក៏​បាន​ទទួល​យក​វា​ដើម្បី​បង្ហាញ​ភាព​គួរ​សម។ បន្ទាប់​មក​ប៉ូលិស​ក៏​បាន​ឃាត់​គាត់​និង​បាន​ធ្វើ​តេស្ត​ពិនិត្យ​ទឹកនោម​និង​សក់​ក្បាល​ពិត​ជា​បាន​រក​ឃើញ​ថា​គាត់​ពិត​ជា​ប្រើប្រាស់​កញ្ឆា​ប្រាកដ​មែន ហើយ​នៅ​ពេល​នោះ​ម្ចាស់​បទ "WHO YOU?” ក៏​​ត្រូវ​គេ​ផ្អាក​ការ​សម្ដែង​លើ​ទូរទស្សន៍​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយG-Dragonមិន​ត្រូវ​បាន​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ​អ្វី​ឡើយ។

 

៦. Park Bom

 

 

កាល​ពី​ឆ្នាំ​ពី​២០១០​ Park Bom ធ្លាប់​បាន​រត់​ពន្ធ​ថ្នាំ​ញៀន​ខុសច្បាប់​ពី​សហរដ្ឋអាមេរិក​មក​ប្រទេស​កូរ៉េ។ ក្រោយ​មក​គេ​បាន​រក​ឃើញ​ថា នាង​បាន​ទទួល​វេជ្ជបញ្ជា​ពី​មន្ទីរពេទ្យ​នៅ​សហរដ្ឋអាមេរិក​ក្នុង​ការ​ប្រើ​ថ្នាំ​គ្រាប់​នោះ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត។ ទោះ​​យ៉ាងណា​ការ​ដែល​ថ្នាំ​៨០​គ្រាប់​នោះ​ត្រូវ​បាន​​​​លាក់​ទុក​នៅ​ក្នុង​កញ្ចប់​ចាហួយ​យ៉ាង​អាថ៌កំបាំង គឺ​នៅ​តែ​ធ្វើ​ឲ្យ​មហាជន​មាន​ការ​សង្ស័យ​ ហើយ​ផលិតកម្ម YG មិន​បាន​បក​ស្រាយ​ពី​បញ្ហា​នេះ​ឡើយ ៕​​

 

ចុចអាន៖៧លើក​ ដែល​អ្នក​គ្រប់គ្រង​តារា KPOP ចេញ​ចរិត​ឈ្លើយ​ដាក់​អ្នក​គាំទ្រ

ចុចអាន៖ធ្លាយ​រូប​ថត​យ៉ាប់​ៗ របស់​សមាជិក EXO ៨រូប ល្បី​ថា​​វះ​កាត់​កែ​សម្ផស្ស

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ ttwigo ​​​

អត្ថបទថ្មី