ថៃ នរៈពិទូ មិន​ប្រាកដ​ថា ​វិល​ចូល​សិល្បៈ​វិញ​ទេ

  • 2015-07-17 20:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត Freshie Boy លេខ ១ ឆ្នាំ ២០០៦ ថៃ នរៈ​ពិទូ ដែល​បាន​បាត់​មុខ​ពី​សិល្បៈ​ ​កាលពី​ប្រមាណ​ជា ​ពីរ បី​ឆ្នាំ​មុន ហើយ​សូម្បី​តែ​កម្មវិធី​អ្នក​រួម​អាជីព​ក៏​កម្រ​បាន​ឃើញ​គេ​បង្ហាញ​វត្តមាន​ដែរ។ ថ្ងៃនេះ ពិទូ បាន​ចេញ​មុខ និង​ បាន​និយាយ​ប្រាប់ Sabay ឲ្យ​ដឹង​ថា "ការ​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​នេះ​គឺ​ដោយសារ​តែ​ខ្ញុំ​ជាប់​រវល់​នឹង​ការ​សិក្សា ហើយ​ថ្មី​ៗ​នេះ​ទើប​នឹង​​បញ្ចប់វា។

 

 

តាម​ពិត​ការ​សិក្សា​នេះ​ត្រូវ​ចប់​តាំងពី​ឆ្នាំ​មុន​ម្ល៉េះ តែ​ព្រោះ​ជាប់​រវល់​សិល្បៈ​ទើប​ពន្យារ​រហូត​មក​ដល់​ពេល​នេះ"។ បុរស​មុខ​ស្រស់​រូប​នេះ​បាន​បន្ត​ថា៖ "ខ្ញុំ​រៀន​ផ្នែក​គ្រប់គ្រង ហើយ​កំពុង​តែ​ស្វែង​រក​ការងារ​ដែល​ត្រូវ​នឹង​ជំនាញ​នេះ​ដែរ។ ចំណែក​ការងារ​សិល្បៈ​វិញ​ខ្ញុំ​មិន​ប្រាកដ​ថា​គួរ​ចូល​ប្រឡូក​ឡើង​វិញ ឬ​អត់​ទេ តែ​បើ​ទោះ​ជា​ចូល​វិញ​ក៏​មិន​ផុលផុស​ដូច​លើក​មុន​ដែរ”។

 

ចំពោះ​មូលហេតុ​វិញ​ត្រូវ​បាន Freshie Boy ខាងលើ​ប្រាប់​ថា ចង់​ចាប់​ជំនាញ​ឲ្យ​ត្រូវ​នឹង​ការ​សិក្សា​ផ្នែក​គ្រប់គ្រង។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​មួយ​រយៈ​ដែល​គ្មាន​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក៏​មាន​ខាង​ផលិតកម្ម​នៅ​តែ​ទាក់ទង​មក​ជា​បន្ត​បន្ទាប់​ដែរ។ ពិទូ បន្ថែម។

 

 

ថៃ នរៈពិទូ គឺជា​កូនប្រុស​ច្បង​របស់​អ្នកស្រី ងិន ម៉ានីយ៉ា ដែល​ជា​កវី​និពន្ធ​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​រស្មី​ហង្សមាស និង ​ឯកឧត្ដម ថែ នរៈសត្យា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​ វិចិត្រ​សិល្បៈ គឺ​ជា​ឪពុក​របស់ពិទូ ហើយ​ពិទូ ​មាន​ប្អូន​ស្រី​ពៅ ថៃ នារីសុជាតា ក៏​ជា​អតីត Freshies Girl លេខ​២ ឆ្នាំ​២០១០  ដូចគ្នា​ដែរ។ លោក​បាន​ប្រឡូក​សិល្បៈ​ពេញ​មុខ​បន្ទាប់​ពី​ប្រឡង់​ជាប់ Freshie Boy លេខ ១ កាលពី​ឆ្នាំ ២០០៦៕

 

 
 
 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទពេញនិយម