Benitez ​ថា​ Ramos ​មិន​ចេញ​ពី Real ​ទេ ព្រោះ​គេ​ជា​កូន​សោ​ដើម្បី​ឈ្នះ

  • 2015-07-18 15:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Rafael Benitez ​អ្នក​ចាត់​ការ​ក្រុម Real Madrid ​បាន​ប្រកាស​ថា ​កីឡាករ Sergio Ramos ​មិន​ចាកចេញ​ពី​អេស្ប៉ាញ​ទៅ​លេង​នៅ Manchester United ​ទេ​ក្នុង​រដូវ​កាល​នេះ ព្រោះ​ក្លិប​មិន​អាច​លក់​កីឡាករ​ដែល​ជា​កូន​សោ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​បាន​ឡើយ។

 

 

ពេល​សន្និសីទកាសែត​មុន​ប្រកួត​ពាន​រង្វាន់ International Champions Cup ​ដែល​ធ្វើ​ឡើង​នៅ​ល្ងាច​ម៉ោង​៤​នេះ លោក Benitez ​បាន​និយាយ​ចំពោះ​អនាគត​របស់ Ramos ​ថា៖ "ខ្ញុំ​មើល​ឃើញ​ Sergio ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ក្រុម​របស់​យើង។ គាត់​គឺ​ជា​អ្នក​ឈ្នះ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ។ ប្រធាន​ក្លិប​បាន​និយាយ​រួច​ហើយ​ថា គាត់​នឹង​នៅ​ជាមួយ​យើង​បន្ត​ទៀត”។

 

 

 

តាំង​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​មក​ រឿង​ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ​មិន​សប្បាយ​ចិត្ត​នៅ Real ​ហើយ​ចង់​ទៅ Man Utd ​នោះ​ ចេះ​តែ​មាន​រហូត ទាល់​តែ​ពេល​អតីត​កីឡាករ Sevilla ​រូប​នេះ​ បាន​ឡើង​យន្តហោះ​មក​ប្រកួត​លក្ខណៈ​មិត្តភាព​នៅ​អូស្ត្រាលី​ជាមួយ​មិត្ត​រួម​ក្រុម​អធិរាជ​ស​ទើប​ស្ងាត់​ទៅ​វិញ​បន្តិច។ ខណៈ​ដែល​ពេល​នេះ អ្នក​ចាត់​ការ​ថ្មី​ Benitez ​បាន​ចេញ​មក​បកស្រាយ​ឱ្យ​កាន់​តែ​ច្បាស់​លាស់​ថែម​ទៀត​ហើយ។

 

 

ខ្សែ​ការពារ​វ័យ​២៩​ឆ្នាំ​ខាង​លើ ជា​កីឡាករ​ដែល Real ​ទិញ​ពី Sevilla ​នៅ​ឆ្នាំ​២០០៥ ​ហើយ​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ រូប​គេ​បង្ហាញ​ខ្លួន​បាន​៤៤៥​ប្រកួត​ និង​ជួយ​ក្រុម​លើក​ពាន​រង្វាន់​ធំ​ៗ​មិន​តិច​នោះ​ទេ ៕

ចុចអាន៖Ramos ​អាច​នឹង​ធ្វើ​ជា​ប្រធាន​ក្រុម Real Madrid ​ជំនួស Casillas

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bbc

អត្ថបទថ្មី